Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិមេសាសនាអ៊ីរ៉ង់ ៖ អ៊ីស្រាអ៊ែលនិងអាមេរិក គឺជាគោលដៅវាយប្រហារ

មេសាសនាអ៊ីរ៉ង់ ៖ អ៊ីស្រាអ៊ែលនិងអាមេរិក គឺជាគោលដៅវាយប្រហារ

យោងតាមប្រភពព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លោក Ahmad Khatami មេដឹកនាំសាសនាជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ បានព្រមានទីក្រុងវ៉ាស៊ីនតោន ថា ប្រសិនបើអាមេរិក ហ៊ានវាយប្រហារមកលើប្រទេសអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអ៊ែល៊ អាចជាគោលដៅវាយប្រហារពីអ៊ីរ៉ង់ ផងដែរ។

ការលើកឡើងរបស់មេសាសនារូបនេះ ដោយសារតែរូបលោកខឹងសម្បាទៅនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ ដែលត្រូវបានគេចាត់ទុកថាជាមេដឹកនាំញៀននឹងការដាក់ទណ្ឌកម្ម ប្រកាសដាក់ទណ្ឌកម្មមកលើប្រទេសរបស់លោកសាជាថ្មី ពាក់ព័ន្ធទៅនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ។

ថ្លែងទៅកាន់អ្នកគោរពសាសនានៅក្នុងពិធីបុណ្យទីក្រុងតេអេរ៉ង់ ថា សំណើរបស់ដូណាល់ ត្រាំ ដែលសុំឱ្យមានការប្រជុំគ្នាជាមួយប្រទេសអ៊ីរ៉ង់ នោះ គឺមិនអាចទទួលយកបានទេ នៅពេលដែលមហាអំណាចសេដ្ឋកិច្ចមួយនេះ នៅតែគំរាមកំហែងមកលើកម្មវិធីអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

លោកបានព្រមានទៀតថា  សាធារណរដ្ឋអ៊ិស្លាម និងប្រទេសអ៊ីរ៉ង់ អាចនឹងក្រោកឈរឡើងប្រឆាំងនឹងភាពផ្តាច់ការរបស់មេដឹកនាំសហរដ្ឋអាមេរិក។

កាលពីសប្តាហ៍មុន ប្រទេសអ៊ីរ៉ង់ បាននិយាយម្តងរួចមកហើយថា ខ្លួននឹងធ្វើការវាយទៅលើគោលដៅជាច្រើនកន្លែង នៅក្នុងប្រទេសអ៊ីស្រាអ៊ែល ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។

ការពីដើមខែសីហា ទីក៉្រីងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតទៅលើប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធទៅនឹងឧស្សាហកម្មរថយន្តជំនួញ មាស និងផលិតផលលោហមានតម្លៃផ្សេងៗទៀត៕

RELATED ARTICLES