Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិមេដឹកនាំ ISIS អំពាវនាវឱ្យក្រុមសកម្មយុទ្ធរបស់ខ្លួន ចាប់ផ្តើមធ្វើសកម្មភាពឡើងវិញ

មេដឹកនាំ ISIS អំពាវនាវឱ្យក្រុមសកម្មយុទ្ធរបស់ខ្លួន ចាប់ផ្តើមធ្វើសកម្មភាពឡើងវិញ

បន្ទាប់ពីបាត់ខ្លួនស្ទើរជិត១ឆ្នាំ ឥឡូវនេះ លោក Abu Bakr alBaghdadi មេដឹកនាំ ISIS បានចេញខ្សែអាត់វីដេអូមួយ អំពាវនាវឱ្យក្រុមរបស់ខ្លួនចេញធ្វើសកម្មភាពសាជាថ្មីឡើងវិញ បន្ទាប់ពីសកម្មភាពកាលពីប៉ុន្មានឆ្នាំមុន  ដែលលោកហៅថា ជាការបរាជ័យ។

នៅក្នុងខ្សែអាត់វីដេអូ ដែលមានរយៈពេល៥៥នាទី មេដឹកនាំ ISISបានអបអរសាទរនៅអ្វីដែលគាត់បានពិព័រណ៌នាថា ជាយុទ្ធនាការវាយប្រហារសត្វតោ ដែលបានធ្វើនៅក្នុងប្រទេសកាណាដា នឹងបណ្តាលប្រទេសអឺរ៉ុប កាលពីពេលថ្មីៗចុងក្រោយ ហើយក៏បានអំពាវនាវឱ្យសមាជិករបស់ខ្លួនងើបឈរឡើងវិញ ដោយប្រើប្រាស់គ្រប់រូបភាព ដើម្បីវាយប្រហារទៅលើបណ្តាប្រទេសទូទាំងពិភពលោក។

លោកបានថ្លែងទៀតថា យើងត្រូវប្រើប្រាស់គ្រាប់បែក កាំបិត ឬរថយន្ត ដើម្បីវាយប្រហារ។ នៅក្នុងខ្សែអាត់ បុរសនោះបាននិយាយថា រុស្ស៊ី និងអ៊ីរ៉ង់ កំពុងតែស្វែងរកការគាំទ្រប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ហើយបុរសដដែលនោះ ក៏បាននិយាយទៀតថា អាមេរិកាំង កំពុងប្រើប្រាស់គោលនយោបាយបងធំត្រួតត្រាមកលើបណ្តាប្រទេសទន់ខ្សោយ តែនោះវាជាសញ្ញាបង្ហាញពីភាពខ្សោយទៅវិញទេ។

ទោះជាមានខ្សែអាត់របស់មេដឹកនាំ ពួក ISIS បែបនេះក្តី គេនៅពុំទាន់ធ្វើការវិភាគថា តើវាជាការពិតឬយ៉ាងណានោះទេ? ដោយសារតែកន្លងមកមានប្រភពព័ត៌មានជាច្រើនបានផ្សាយថា មេដឹកនាំ ISIS ធំៗ បានស្លាប់ជាបន្តបន្ទាប់ នៅក្នុងការវាយប្រហារតាមអាកាស កាលពីឆ្នាំ២០១៧៕

RELATED ARTICLES