Sunday, November 9, 2025
Homeព័ត៌មានជាតិដេញកូនដេកគ្រែផ្សេង បើកមុងចូលដេកជាមួយប្រពន្ធ ព្រឹកឡើងផ្អើល

ដេញកូនដេកគ្រែផ្សេង បើកមុងចូលដេកជាមួយប្រពន្ធ ព្រឹកឡើងផ្អើល

ខេត្តកណ្តាល ៖ បុរសម្នាក់ចូលចិត្តផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ លុះក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏ដេញកូនៗឱ្យទៅដេកនៅគ្រែផ្សេងអស់ ចំណែកខ្លួនឯងបានបើកមុងចូលទៅដេកឱបប្រពន្ធពេញ១យប់ ស្រាប់តែព្រឹកឡើង ប្រពន្ធឃើញដេកយូរពេក ចូលទៅដាស់ ទើបដឹងថា ប្តីស្លាប់រឹងស្តូកបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣  ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល។

បុរសរងគ្រោះខាងលើ មានឈ្មោះប៉េង ឡន អាយុ៥៦ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះចឹក ស្រី អាយុតំណាលគ្នា មុខរបរកសិករដូចគ្នា និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ប្តីប្រពន្ធអ្នកទាំងពីរ មានកូនក្នុងបន្ទុកដល់ទៅ៨នាក់ឯណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បាក់ដាវ សហការជាមួយសមត្ថកិច្ចជំនាញ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ រួចបញ្ជាក់ថា  ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES