យ៉ាងហោចណាស់ ជនជាតិវៀតណាមជាង៣០០០នាក់ ភាគច្រើនជាស្ត្រី និងកូនកុមារ ត្រូវបានគេជួញដូរ ក្នុងចន្លោះឆ្នាំ២០១២ និង២០១៧។
នេះបើយោងតាមក្រសួងសន្តិសុខសាធារណៈ ថ្លែងប្រាប់សារព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
ក្រសួងសន្តិសុខសាធារណៈ បានឱ្យដឹងថា ការជួញដូរស្ត្រី និងកុមារ ភាគច្រើននាំទៅប្រទេសចិន។
ការលើកឡើងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ បានធ្វើឡើងនៅក្នង្នុកិច្ចប្រជុំរដ្ឋសភាវៀតណាម ដើម្បីស្វែងរកការពង្រឹងច្បាប់ជួញដូរមនុស្ស។
ការជួញដូរភាគច្រើន បានធ្វើឡើងតាមរយៈការលួងលោមជនរងគ្រោះនៅតាមទីផ្សារ សាលារៀន ឬក៏ទាក់ទងទៅតាមរយៈហ្វេសប៊ុក មុននឹងលក់ពួកគេទៅឱ្យបម្រើការនៅហាងខារ៉ាអូខេ ភោជនីយដ្ឋាន ឬក៏នាំចេញទៅក្រៅប្រទេស។
រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ បានឱ្យដឹងទៀតថា នៅក្នុងចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៧ ប៉ូលិសជួញដូរ និងបង្ក្រាបបទល្មើសរត់ពន្ធមនុស្ស បានបើកការស៊ើបអង្កេតទៅលើករណីជួញដូរ មនុស្សជាង១០០០ និងចាប់ខ្លួនមនុស្សជាង២០០០នាក់។
នៅក្នុងកិច្ចប្រជុំរដ្ឋសភានេះដែរ មតិភាគច្រើនបានលើកឡើងថា ដើម្បីកាត់បន្ថយការជួញដូរមនុស្ស យើងត្រូវតែលុបបំបាត់ចោលអក្ខរជន ផ្តល់ការបណ្តុះបណ្តាលវិជ្ជិជាវីៈ បង្កើនការងារ សម្រាប់កុមារ និងស្ត្រីក្រីក្រ៕