Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិជប៉ុន តែងតាំងស្ត្រីបើកបរយន្តហោះចម្បាំងលើកដំបូង មានវ័យទើបតែ២៦ឆ្នាំ

ជប៉ុន តែងតាំងស្ត្រីបើកបរយន្តហោះចម្បាំងលើកដំបូង មានវ័យទើបតែ២៦ឆ្នាំ

ប្រទេសជប៉ុន បានសម្រេចតែងតាំងស្ត្រីបើកបរយន្តហោះចម្បាំង លើកដំបូងរបស់ខ្លួន នៅក្នុងកិច្ចប្រឹងប្រែងជំរុញឱ្យមានសមភាពយេនឌ័រ។ មុខតំណែងនេះ ភាគច្រើនគ្របដណ្តប់ទៅដោយបុរស ដោយសារតែរបាំងប្រពៃណីរបស់ជប៉ុន។

នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។

នាង Misa Matsushima វ័យ២៦ឆ្នាំ ត្រូវបានតែងតាំងឱ្យចូលទៅបម្រើការនៅក្រសួងការពារដែនអាកាស ក្នុងឋានៈជាអ្នកបើកបរយន្តហោះចម្បាំង បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលារាជបណ្ឌិតសភាក្រសួងការពារជាតិ កាលពីឆ្នាំ២០១៤

រហូតមកដល់ពេលនេះ ជប៉ុន មានស្ត្រីចូលរួមនៅក្នុងវិស័យការពារជាតិ ១៣៧០៧នាក់ ស្មើនឹងឹ៦,១ភាគរយ នៃកងទ័ពសរុបរបស់ជប៉ុន។ នៅក្នុងពិធីតែងតាំង នាង Misa Matsushima បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ខ្ញុំគឺជាស្ត្រីដំបូងដែលក្លាយជាអ្នកបើកបរយន្តចម្បាំង នៅក្នុងប្រទេសជប៉ុន។ នេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រមួយថ្មី។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់សមត្ថភាព ដើម្បីបំពេញក្តីសង្ឃឹមរបស់ពលរដ្ឋជប៉ុន ក្នុងវិស័យការពារជាតិ។ ជាមួយគ្នានេះដែរ ខ្ញុំចង់ឱ្យស្ត្រីជាច្រើនចូលបម្រើនៅក្នុងវិស័យការពារជាតិ”។

នាង Matsushima ដែលបានបញ្ចប់ការសិក្សានៅទីក្រុងយូកូហាម៉ា ភាគខាងកើតប្រទេសជប៉ុន បានទទួលសញ្ញាបត្របើកបរយន្តហោះ កាលពីឆ្នាំ២០១៥ មុនពេលដែលចូលទៅហ្វឹកហាត់បើកបរយន្តហោះចម្បាំង។ ឥឡូវនេះ នាងនឹងទៅឈរជើងនៅមូលដ្ឋានទ័ពអាកាស Nyutabaru និងបើកបរយន្តហោះចម្បាំង ប្រភេទ F-15J៕

RELATED ARTICLES