Saturday, July 5, 2025
Homeកីឡាអន្ដរជាតិPedro អាចនឹងអវត្តមានពីក្រុមជម្រើសជាតិប្រេស៊ីល ខណៈកំពុងព្យាបាលរបួសជង្គង់

Pedro អាចនឹងអវត្តមានពីក្រុមជម្រើសជាតិប្រេស៊ីល ខណៈកំពុងព្យាបាលរបួសជង្គង់

តាមប្រភពព័ត៌មាន Xinhua ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Pedro ដែលកំពុងលេងឲ្យក្លឹបបាល់ទាត់ប្រេស៊ីល ស៊េរីA Fluminense អាចនឹងអវត្តមានពីក្រុមជម្រើសជាតិ ក្នុងជំនួបប្រកួតមិត្តភាពជាមួយក្រុមអាមេរិក និងអែលសាល់វ៉ាឌ័រ ដោយសាររបួសក្បាលជង្គង់។

ក្រុមជើងឯកបាល់ទាត់ពិភពលោក ៥សម័យកាល នឹងត្រូវប្រឈមមុខជាមួយក្រុមស្ទាំងដែកអាមេរិក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ និងអែលសាលវ៉ាឌ័រ នៅថ្ងៃទី១១។

កីឡាករវ័យ២១ឆ្នាំ បានរងរបួសក្បាលជង្គង់ ក្នុងអំឡុងពេលប្រកួតជាមួយក្លឹប Cruzeiro កាលពីថ្ងៃសុក្រ ហើយត្រូវបានប្តូរចេញនៅតង់ទីមួយ។

តាមរយៈការធ្វើតេស្ត បង្ហាញថា កីឡាកររូបនេះ ត្រូវការពេលវេលាឈប់សម្រាកយ៉ាងហោចណាស់ ក៏២ទៅ៣សប្តាហ៍ដែរ។

Pedro គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុត សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល គឺ១០គ្រាប់ ក្នុង១៩ប្រកួត។ ចំណែកឯនៅជាមួយក្លឹប Fluminense វិញ គឺស៊ុតបាល់បាន ១៩គ្រាប់ ក្នុងការបង្ហាញវត្តមាន៤១ប្រកួត ក្នុងរដូវកាលនេះ៕

RELATED ARTICLES