Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិអ.ស.ប ៖ មន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា ត្រូវប្រឈមមុខនឹងឹបទប្រល័យពូជសាសន៍

អ.ស.ប ៖ មន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា ត្រូវប្រឈមមុខនឹងឹបទប្រល័យពូជសាសន៍

កាលពីថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា អ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បាននិយាយថា មន្ត្រីយោធាកំពូលៗរបស់ប្រទេសមីយ៉ាន់ម៉ា ដែលបានអនុវត្តន៍ការកាប់សម្លាប់ និងការរំលោភ ដែលមានលក្ខណៈជាបទឧក្រិដ្ឋប្រល័យពូជសាសន៍ទៅលើជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា គួរតែត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ ដោយស្ថិតនៅក្រោមច្បាប់របស់អង្គការសហប្រជាជាតិ។

របាយការណ៍របស់អង្គការសហប្រជាជាតិ បានស្តីបន្ទោសទៅឱ្យរដ្ឋាភិបាលស៊ីវិល  ដែលដឹកនាំដោយទីប្រឹក្សារដ្ឋលោកស្រីអ៊ូសាន  ស៊ូជី ម្ចាស់ពានរង្វាន់ណូប៊ែលសន្តិភាព ថា មិនបានជួយទប់ស្កាត់បទឧក្រិដ្ឋដែលបង្កឡើងដោយក្រុមឧត្តមសេនីយ៍យោធាជាន់ខ្ពស់់ ទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅខេត្តរ៉ាក់ឃីន។ ផ្ទុយទៅវិញ របបនេះហាក់ដូចជាជួយផ្តល់វិភាគទាន និងលើកស្ទួយឱ្យមានបទឧក្រិដ្ឋ និងហិង្សា។

ទាក់ទងទៅនឹងបញ្ហានេះ គេមិនអាចសុំការពន្យល់ពីលោក Tun Tun Nye អ្នកនាំពាក្យយោធាជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា បានទេ។

តុលាការរបស់អង្គការសហប្រជាជាតិ ដែលដឹកនាំដោយអតីតអគ្គមេធាវីឥណ្ឌូណេស៊ី លោក Marzuki បានកំណត់ឈ្មោះឧត្តមសេនីយ៍  និងអគ្គមេបញ្ជាការជាន់ខ្ពស់ម្នាក់ រួមនឹងឧត្តមសេនីយ៍៥រូបផ្សេងទៀត ដែលត្រូវប្រឈមមុខជាមួយនឹងបទឧក្រិដ្ឋ។

កាលពីឆ្នាំ២០០៨ តុលាការរបស់អង្គការសហប្រជាជាតិ ធ្លាប់បានកាត់ទោសឧត្តមសេនីយ៍ រ៉ូវ៉ាន់ដា ម្នាក់ ឱ្យជាប់ទោសមួយជីវិត ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងមនុស្សជាតិិ កាលពីឆ្នាំ១៩៩៤។

ជាមួយគ្នានេះដែរ កាលពីឆ្នាំ២០១៦ អតីតមេដឹកនាំយោធាប្រទេសស៊ែប៊ី ក៏ត្រូវបានតុលាការនេះ កាត់ទោសពីបទប្រល័យពូជសាសន៍  ដែលបានប្រព្រឹត្តកាលពីឆ្នាំ១៩៩៥៕

RELATED ARTICLES