Saturday, July 5, 2025
Homeកីឡាអន្ដរជាតិមហាសេដ្ឋីរុស្ស៊ី គ្រោងនឹងលក់ក្លឹប Chelsea តម្លៃជាង២,៥ពាន់លានដុល្លារ

មហាសេដ្ឋីរុស្ស៊ី គ្រោងនឹងលក់ក្លឹប Chelsea តម្លៃជាង២,៥ពាន់លានដុល្លារ

តាមប្រភពព័ត៌មាន Xinhua ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ លោក Roman Abramovich មហាសេដ្ឋីរុស្ស៊ី និងជាម្ចាស់ក្លឹប Chelsea មានគម្រោងលក់ក្លឹបក្នុងតម្លៃជាង២,៥ពាន់លានដុល្លារ។ គំនិតដែលនាំឱ្យមហាសេដ្ឋីរុស្ស៊ី ចង់លក់ក្លឹបនេះ បន្ទាប់ពីលោកមានបញ្ហាជាមួយរដ្ឋាភិបាលអង់គ្លេស ដែលមិនអនុញ្ញាតឱ្យលោកចូលទឹកដី មើលក្រុមរបស់ខ្លួនបាន។

ម្ចាស់ក្លឹបជនជាតិរុស្ស៊ីរូបនេះ បានជួលឱ្យធនាគារអាមេរិក មួយ ជាអ្នកដាក់លក់ក្លឹបនេះ។  បើតាមការសិក្សារបស់ធនាគារមួយនេះ ក្លឹប Chelsea អាចលក់បានក្នុងតម្លៃជាង២,៥ពាន់លានដុល្លារ។ យ៉ាងណា គេមិនទាន់ច្បាស់ត្រង់ថា តើម្ចាស់ក្លឹប Chelsea ចង់លក់ទាំងមូល ឬគ្រាន់តែចង់លក់ភាគហ៊ុនមួយចំនួន?។

បុរសវ័យ៥១ឆ្នាំខាងលើនេះ មានជំនួញជាច្រើននៅរុស្ស៊ី និងអ៊ីស្រាអែល ត្បិតអីលោកជាកូនកាត់២សាសន៍នេះ។

នៅឆ្នាំ២០០៣  លោក Roman បានទិញក្លឹប Chelsea យកពីលោក Ken Bates ដោយកាលនោះ មានតម្លៃត្រឹមតែជាង១៤៥ពាន់លានដុល្លារប៉ុណ្ណោះ។ ក្រោយពីទិញបានហើយ បុរសដែលស្និទ្ធនឹងលោក Putin រូបនេះ បានជះលុយរាប់លានផោនទៀត ដើម្បីកសាងក្លឹបមួយនេះ ឱ្យល្បីឈ្មោះដូចបច្ចុប្បន្ន៕

RELATED ARTICLES