សកម្មជន និងគ្រួសារជនរងគ្រោះ ចំនួន8 បានដាក់ពាក្យប្តឹងប្រធានាធិបតីហ៊្វីលីពីន លោកឌូតឺតេ ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ពីបទសម្លាប់រង្គាលនៅក្នុងយុទ្ធនាការបង្ក្រាបសង្គ្រាមគ្រឿងញៀន បន្ទាប់ពីលោកឡើងកាន់អំណាច។
នេះគឺជាពាក្យបណ្តឹងលើកទី2 របស់គ្រួសារជនរងគ្រោះ ដែលបានដាក់ប្តឹងប្រធានាធិបតីឌូតឺតេ ពីបទមនុស្សឃាត និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
នេះបើយោងតាមប្រភពព័ត៌មាន Reuter ចេញផ្សាយកាលពីថ្ងៃទី28 ខែសីហា ឆ្នាំ2018។
ពាក្យបណ្តឹងដែលមានកម្រាស់50ទំព័រ បានមកពីសកម្មជន និងក្រុមគ្រួសារទាំង8នោះ បានអំពាវនាវឱ្យមានការចោទប្រកាន់ទៅលើលោកឌូតឺតេ ពាក់ព័ន្ធទៅនឹងរឿងការសម្លាប់មនុស្សក្រៅប្រព័ន្ធរាប់រយនាក់ ក្នុងអំឡុងពេលដែលបង្ក្រាបសង្គ្រាមគ្រឿងញៀន។
ទាក់ទងទៅនឹងបញ្ហានេះ ទីភ្នាក់ងារសារព័ត៌មាន Reuter មិនអាចសុំការបំភ្លឺពីការិយាល័យព្រះរាជអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានទេ៕