Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិចិន គ្រោងនឹងលុបចោលគោលនយោបាយកំណត់យកកូន

ចិន គ្រោងនឹងលុបចោលគោលនយោបាយកំណត់យកកូន

រដ្ឋាភិបាលចិន អាចនឹងលុបចោលច្បាប់កំណត់យកកូនត្រឹម២ នៅពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីមានក្តីកង្វល់ទៅលើការធ្លាក់ចុះនៃអត្រាឆ្លងទន្លេ និងកំណើនប្រជាជនដែលមានអាយុចាស់ជរា។

នេះបើយោងតាមប្រភពព័ត៌មានពី CNN ចេញផ្សាយកាលពីថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៩។

ស្ថិតនៅក្នុងច្បាប់បច្ចុប្បន្ន ក្រុមគ្រួសារនៅក្នុងប្រទេសចិន ត្រូវបានគេកំណត់ឱ្យយកកូនត្រឹមតែ២ ដែលជាការវិវឌ្ឍពីគោលនយោបាយកូនតែមួយ របស់ប្រទេសចិន កាលពីឆ្នាំ២០១៦។

យោងទៅតាមសេចក្តីថ្លែងការណ៍សង្ខេបមួយចេញផ្សាយ កាលពីថ្ងៃអង្គារ ដោយសមាជប្រជាជាតិចិន បានរៀបរាប់ថា នៅថ្ងៃអនាគត  នឹងមិនមានគម្រោងកំណត់ការយកកូនទៀតទេ  ច្បាប់ដែលយកមកកែប្រែថ្មីនេះ អាចនឹងត្រូវធ្វើរួចរាល់ ត្រឹមឆ្នាំ២០២០។

គំនិតផ្តួចផ្តើមចង់លុបចោលច្បាប់កំណត់យកកូននៅក្នុងប្រទេសចិន ដោយសារតែថ្មីៗនេះ មានការព្រួយបារម្ភទៅលើការធ្លាក់ចុះនៃអត្រាឆ្លងទន្លេ។ រដ្ឋាភិបាលចិន បច្ចុប្បន្នកំពុងព្រួយបារម្ភថា នៅថ្ងៃខាងមុខ ប្រទេសនេះអាចនឹងខ្វះកម្លាំងពលកម្ម ដោយសារតែពីមុនមក អនុវត្តគោលនយោបាយយកកូនតែមួយ៕

RELATED ARTICLES