Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិត្រាំ គំរាមដើរចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO)

ត្រាំ គំរាមដើរចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO)

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន គំរាមដើរចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយសារតែលោកយល់ឃើញថា អង្គការមួយនេះ មានភាពមិនយុត្តិធម៌ចំពោះសហរដ្ឋអាមេរិក។

នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃសុក្រ ទី31 ខែសីហា ឆ្នាំ2018។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានសេដ្ឋកិច្ច 9Bloomberg) ត្រាំ បាននិយាយថា  “ប្រសិនបើអង្គការពាណិជ្ជកម្មពិភពលោកមួយនេះ មិនកែទម្រង់ទេ ខ្ញុំអាចនឹងឹដកខ្លួនចេញ”។

លោកបានបន្តទៀតថា “ជារឿយៗ អង្គការ WTO តែងតែច្រានចោលរាល់បណ្តឹងរបស់សហរដ្ឋអាមេរិក បើទោះជាកាលពីពេលថ្មីៗ អង្គការមួយនេះហាក់ដូចជាយកចិត្តទុកដាក់មកលើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និង ចិន ក៏ដោយ3។

អង្គការ WTO បង្កើតឡើង គឺដើម្បីផលប្រយោជន៍របស់បណ្តាប្រទេសជាសមាជិក ប៉ុន្តែ ហាក់ដូចជារើសអើងចំពោះសហរដ្ឋអាមេរិក។

គួររំលឹកថា បន្ទាប់ពីឡើងកាន់អំណាច កាលពីឆ្នាំ2016 លោកដូណាល់ ត្រាំ បានដើរចេញពីកិច្ចព្រមព្រៀងជាច្រើន ដែលជាកេរមរតករបស់បារ៉ាក់ អូបាម៉ា រួមមានដូចជា កិច្ចព្រមព្រៀងអាកាសធាតុ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ 2015 ជាដើម ឥឡូវនេះលោកគំរាមដើរចេញពី WTO ថែមទៀត៕

RELATED ARTICLES