លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន គំរាមដើរចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយសារតែលោកយល់ឃើញថា អង្គការមួយនេះ មានភាពមិនយុត្តិធម៌ចំពោះសហរដ្ឋអាមេរិក។
នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃសុក្រ ទី31 ខែសីហា ឆ្នាំ2018។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានសេដ្ឋកិច្ច 9Bloomberg) ត្រាំ បាននិយាយថា “ប្រសិនបើអង្គការពាណិជ្ជកម្មពិភពលោកមួយនេះ មិនកែទម្រង់ទេ ខ្ញុំអាចនឹងឹដកខ្លួនចេញ”។
លោកបានបន្តទៀតថា “ជារឿយៗ អង្គការ WTO តែងតែច្រានចោលរាល់បណ្តឹងរបស់សហរដ្ឋអាមេរិក បើទោះជាកាលពីពេលថ្មីៗ អង្គការមួយនេះហាក់ដូចជាយកចិត្តទុកដាក់មកលើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និង ចិន ក៏ដោយ3។
អង្គការ WTO បង្កើតឡើង គឺដើម្បីផលប្រយោជន៍របស់បណ្តាប្រទេសជាសមាជិក ប៉ុន្តែ ហាក់ដូចជារើសអើងចំពោះសហរដ្ឋអាមេរិក។
គួររំលឹកថា បន្ទាប់ពីឡើងកាន់អំណាច កាលពីឆ្នាំ2016 លោកដូណាល់ ត្រាំ បានដើរចេញពីកិច្ចព្រមព្រៀងជាច្រើន ដែលជាកេរមរតករបស់បារ៉ាក់ អូបាម៉ា រួមមានដូចជា កិច្ចព្រមព្រៀងអាកាសធាតុ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ 2015 ជាដើម ឥឡូវនេះលោកគំរាមដើរចេញពី WTO ថែមទៀត៕