- ផលប៉ះពាល់នៃថ្នាំពន្យារកំណើត ៖
ដោយសារថ្នាំពន្យារកំណើតផ្សំដោយអ័រម៉ូន ដូច្នេះផលពីការមានអ័រម៉ូនអេសត្រូចេន (Estrogen) ជាសមាសធាតុផ្សំមានច្រើន ធ្វើឱ្យកើតអាការក្អួតចង្អោរ មុខកើតស្នាមជាំខ្មៅ ទឹកដោះចេញកាន់តែតិច និងដោយសារអ័រម៉ូន ក្នុងគ្រាប់ថ្នាំទៅជំរុញដំណើរការនៃប្រព័ន្ធអ័រម៉ូន គ្រប់គ្រងតុល្យភាពទឹក និងរ៉ែខនិជ ក្នុងរាងកាយ នាំឱ្យតម្រងនោមបឺតស្រូបជាតិទឹក និងសូដ្យូម ត្រឡប់ចូលទៅកាន់រាងកាយច្រើនឡើង បណ្តាលឱ្យហើម និងឡើងទម្ងន់ជាបណ្តោះអាសន្ន ក្នុងខណៈពេលប្រើថ្នាំ។ ចំណែកផលប៉ះពាល់ពីការកើនអ័រម៉ូនប្រូចេស្ទើរ៉ូនច្រើន គឺនាំឱ្យរដូវមកតិច និងអាចកើតមុនច្រើន។
- ដូចម្តេចទើបចៀសផុតពីផលប៉ះពាល់?
ភាពខុសគ្នានៃថ្នាំពន្យារកំណើតតែមួយប្រភេទ អាស្រ័យលើបរិមាណនៃអ័រម៉ូន ដែលជាសមាសធាតុផ្សំ។ អ័រម៉ូនអេសត្រូចេនក្នុងថ្នាំពន្យារកំណើត Ethinylrstradiol ដែលមានបរិមាណខុសគ្នា ក្នុងយីហោនីមួយៗ។ បើបរិមាណអេសត្រូចេនតិច នឹងនាំឱ្យមានផលប៉ះពាល់ ដូចជា ក្អួតចង្កោរ, វិលមុខ។ ចំណែកអ្នកដែលមិនចង់ឱ្យកើនទម្ងន់ក្នុងអំឡុងពេលប្រើថ្នាំពន្យារកំណើត គួរប្រើថ្នាំប្រភេទគ្រាប់ពន្យារកំណើតវិញ ដែលមានបរិមាណអេសត្រូចេនទាប ថែមទាំងជួយបន្ថយអាការហើមបានផងដែរ។ ក្រៅពីនេះ នៅមានអ័រម៉ូន Drospirenone ក្នុងថ្នាំគ្រាប់ពន្យារកំណើត ដែលអាចជួយរារាំងអ័រម៉ូន Aldosterone, គ្រប់គ្រងតុល្យភាពរ៉ែខនិជនៃរាងកាយ នាំឱ្យរាងកាយបញ្ចោញជាតិអំបិលនិងទឹកច្រើន ជួយបន្ថយអាការហើមបានដូចគ្នា។
ក្រៅពីការប្រើថ្នាំដែលអាចជួយបន្ថយអាការហើមហើយ ការទទួលទានអាហារដែលមានប្រយោជន៍ ទទួលទានបន្លែបៃតង ដែលមានកាកសរសៃខ្ពស់ រួមទាំងការហាត់ប្រាណយ៉ាងទៀតទាត់ ក៏ជួយឱ្យមានរូបរាងស្អាតបានដែរ”