Saturday, July 5, 2025
Homeកីឡាអន្ដរជាតិក្លឹប Lyon ទិញ Moussa Dembele ពី Celtic

ក្លឹប Lyon ទិញ Moussa Dembele ពី Celtic

មុនបិទបញ្ចប់រដូវកាលក្លឹបបាល់ទាត់បារាំង Lyon ទិញបានកីឡាករខ្សែប្រយុទ្ធ Moussa Dembele ពីក្លឹបបាល់ទាត់ស្កុតឡែន Celtic ក្នុងតម្លៃជាង២៥លានដុល្លារ ជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ។

នេះបើយោងតាមប្រភពព័ត៌មានពី The Sun ចេញផ្សាយកាលពីថ្ងៃចន្ទ ទី៣ ខែកញ្ញា ឆ្នាំ២០១៨។

លោក Rodgers គ្រូបង្វឹកក្លឹប Celtic បាននិយាយថា “គ្រប់ការសម្រេចចិត្តលក់កីឡាករ Moussa Dembele គឺដើម្បីបំពេញបំណងកីឡាករ និងក្លឹប Lyon ដែលចង់បានកីឡាកររូបនេះ។

ក្រោយចុះហត្ថលេខាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បាននិយាយថា “ខ្ញុំអាចនឹងខកខានការប្រកួតជាមួយក្រុម Rangers” ជាគូប្រជែងជាមួយ Celtic។

គ្រូបង្វឹកក្លឹបស្កុតឡែន បាននិយាយថា “ខ្ញុំសូមអរគុណដល់កីឡាករ Dembele ដែលបានចំណាយពេល២ឆ្នាំ ហើយក៏បានជូនពរឱ្យបានជោគជ័យនៅជាមួយក្លឹប Lyon។

Moussa Dembele បានចូលមកលេងឱ្យក្លឹប Celtic កាលពីឆ្នាំ២០១៦ ក្រោយផ្ទេរមកពីក្លឹប Fulham។ នៅជាមួយក្លឹបនេះ រយៈពេល២ឆ្នាំ ស៊ុតបាល់បាន២៦គ្រាប់ ក្នុង៥៥ប្រកួត។

រយៈពេល២ឆ្នាំខ្សែប្រយុទ្ធរូបនេះ ជួយ Celtic លើកពានចំនួន៦៕

RELATED ARTICLES