Friday, November 7, 2025
Homeព័ត៌មានជាតិអាកាសធាតុក្តៅ ធ្វើឱ្យមនុស្សឆេវឆាវ និងមិនចេះជួយគ្នា

អាកាសធាតុក្តៅ ធ្វើឱ្យមនុស្សឆេវឆាវ និងមិនចេះជួយគ្នា

អ្នកស្រាវជ្រាវពី Northwestern បានអះអាងថា សីតុណ្ហភាពក្តៅ អាចធ្វើឱ្យមនុស្សមិនចេះជួយគ្នា និងងាយប្រើហិង្សា ព្រោះតែអារម្មណ៍ឆេវឆាវ ដោយសារអ្នកជំនាញជឿជាក់ថា អាការអស់កម្លាំងល្ហិតល្ហៃ និងខ្សោះជាតិទឹក ជាមូលហេតុនៅពីក្រោយអារម្មណ៍ប្រែប្រួលនេះ។

ការសិក្សាមុនៗក៏បានបង្ហាញស្រដៀងនេះថា សីតុណ្ហភាពដែលកើនឡើង អាចបណ្តាលឱ្យមនុស្សប្រើហិង្សា និងមានភាពព្រហើនកោងកាចជាងមុន  ដោយអត្រាប្រព្រឹត្តបទឧក្រិដ្ឋកើនខ្ពស់ក្នុងអំឡុងរដូវក្តៅ។

ការសិក្សាបានធ្វើឡើង ដោយបែងចែកជា3ផ្នែកក្នុងការពិនិត្យ និងវិភាគថា តើកម្តៅជះឥទ្ធិពលខ្លាំងប៉ុនណាចំពោះមនុស្សតាមស្ថានភាពផ្សេងៗគ្នា? លទ្ធផលឃើញថា សីតុណ្ហភាពក្តៅ ក្នុងរដូវក្តៅ អាចធ្វើឱ្យមនុស្សមានអារម្មណ៍ អស់កម្លាំង ថែមទាំងមានអារម្មណ៍មិនពេញចិត្ត ដោយអាការទាំងនេះត្រូវរកឃើញថា ជាហេតុបណ្តាលឱ្យពួកគេមិនចង់ជួយយកអាសាអ្នកដទៃ និងតែងមានអារម្មណ៍ឆេវឆាវ ងាយប្រើហិង្សាទៀតផង៕

RELATED ARTICLES