យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា អតីតខ្សែប្រយុទ្ធជើងចាស់ជម្រើសជាតិប្រេស៊ីល Ronaldo ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក២០០២ បានប្រកាសទិញភាគហ៊ុនគ្រប់គ្រងក្លឹប Valladolid។
កីឡាករ Ronaldo ស៊ុតបាល់បាន៦២គ្រាប់ រួមបញ្ចូលទាំង២គ្រាប់ ពេលផ្តួលអាល្លឺម៉ង់ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០០២។
ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា Ronaldo នឹងទិញភាគហ៊ុនក្លឹប Valladolid ៥១ភាគរយ យកមកគ្រប់គ្រង។
ក្លឹប Valladolid បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ១៦ ក្នុងតារាង Spain Premera Liga មិនទាន់ឈ្នះមួយប្រកួតសោះ។
លោក Carlos Suarez ប្រធានក្លឹប Valladolid បាននិយាយថា វត្តមានរបស់ Ronaldo នឹងជួយឱ្យក្លឹបនេះទទួលបានជោគជ័យ។
Ronaldo បានប្រើពាក្យ៤មាត់សម្រាប់ដឹកនាំក្លឹប Valladolid គឺការប្រកួតប្រជែងតម្លាភាព ផ្លាស់ប្តូរ និងស្មារតីរួបរួមសាមគ្គីគ្នា។
កាលពីខែមុន កីឡាករ Ronaldo មានជំងឺរលាកសួត ចូលសង្គ្រោះបន្ទាន់ម្តងរួចមកហើយ៕