Saturday, July 5, 2025
Homeកីឡាអន្ដរជាតិRangers ទិញ Gareth McAuley ពីក្លឹប West Brom

Rangers ទិញ Gareth McAuley ពីក្លឹប West Brom

ក្លឹបបាល់ទាត់ស្កុតឡែន Ranger ដែលកំពុងដឹកនាំដោយលោក Steven Gerrard បានចុះហត្ថលេខាទិញកីឡាករ Gareth McAuley ពីក្លឹបបាល់ទាត់ West Brom ប៉ុន្តែមិនបានបញ្ជាក់ពីតម្លៃខ្លួនឱ្យដឹងនៅឡើយទេ។

អតីតកីឡាករខ្សែការពារក្លឹប West Brom បានយល់ព្រមចុះហត្ថលេខារយៈពេលមួយឆ្នាំ​ ជាមួយក្លឹប Rangers រហូតដល់បញ្ចប់រដូវកាល ២០១៨-២០១៩។

កីឡាករវ័យជើងចាស់អៀរឡង់ខាងជើង រូបនេះ បានចាកចេញពីក្លឹប West Brom បន្ទាប់ពីក្លឹបនេះ ធ្លាក់ពីក្របខ័ណ្ឌកំពូលអង់គ្លេស Premier League កាលពីរដូវកាលកន្លងទៅ។

McAuley បានក្លាយជាកីឡាករថ្មីទី១៥ របស់លោក Gerrard  សម្រាប់រដូវកាលដោះដូរនេះ។

ថ្លែងទៅកាន់អ្នកកាសែតក្រោយបញ្ចប់ការប្រកួតចាញ់ក្រុម Celtic លោក Gerrad បាននិយាយថា McAuley គឺសមាជិកថ្មីចុងក្រោយ សម្រាប់រដូវកាលដោះដូរ។

គូររំឭកថា កីឡាករ Gareth McAuley បានចូលមកលេងឱ្យក្លឹប West Brom តាំងពីឆ្នាំ២០១១ ក្រោយផ្លាស់មកពីក្លឹប Ipswich។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន១៥គ្រាប់ ក្នុងការបង្ហាញវត្តមាន២០៣ប្រកួត៕

RELATED ARTICLES