Sunday, July 6, 2025
Homeកីឡាអន្ដរជាតិគ្រូបង្វឹក Real Madrid ព្រមាន Messi ថា "​​កុំមើលស្រាលកីឡាកររបស់ខ្លួន"

គ្រូបង្វឹក Real Madrid ព្រមាន Messi ថា “​​កុំមើលស្រាលកីឡាកររបស់ខ្លួន”

បន្ទាប់ពីកីឡាករ Messi ខ្សែប្រយុទ្ធឆ្នើម Barcelona អះអាងថា ក្លឹបសេះបង្កង់​ Juventus អាចនឹងមានឱកាលជាប់ជើងឯក Uefa Champion League រដូវកាលនេះ ដោយសារវត្តមាន​របស់កីឡាករ Christino Ronaldo ។

នេះបើតាមប្រភពព័ត៌មាន ​Goal.com ចេញផ្សាយកាលពីថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨​។

លោក Lopetegui បានព្រមាន Messi ថា​​កុំមើលស្រាលកីឡាករក្លឹប Real Madrid  បើទោះជាគ្មានវត្តមានកីឡាករ Ronaldo ក៏ដោយ។

កីឡាករ Ronaldo បានផ្លាស់ទៅលេងឲ្យក្លឹបបាល់ទាត់អ៊ីតាលីសេះបង្កង់ Juventus កាលពីខែកក្កដា ជាមួយនឹងតម្លៃខ្លួនជាង១២៧លានដុល្លារ។

ក្លឹប Real Madrid មិនទាន់ដែលចាញ់សោះ បើកឆាកបីប្រកួតដំបូងនេះគឺ 3-0-0 មាន៩ពិន្ទុ ស្មើនឹងក្រុមជើងឯក Barcelona ។

កីឡាករ ​Messi និយាយថា “អវត្តមានរបស់ Ronaldo ធ្វើឲ្យ Real Madrid ចុះខ្សោយ តែធ្វើឲ្យសេះបង្កង់ Juventus កាន់តែខ្លាំង ដែលអាចឈានទៅរកពាន Champion League”។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ Messi  គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានវាយប្រហារភ្លាមៗទៅវិញដែរ ដោយនិយាយថា “ខ្ញុំគ្មានការសង្ស័យទេ ចំពោះកីឡាកររបស់ខ្ញុំ”។

ការចាកចេញរបស់ Ronaldo បានធ្វើឲ្យ Messi បាត់បង់គូប្រជែងនៅក្នុងក្របខណ្ឌ Spain Premera Liga៕

RELATED ARTICLES