ពេលកូនគេង ឪពុកម្តាយអាចឃើញជា ពិសេសក្នុងអំឡុង១ខួបដំបូង មានអាការ ឬឥរិយាបទពេលគេងផ្សេងៗគ្នា។ តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថា លក្ខណៈនៃឥរិយាបថគេងរបស់កូន ប្រាប់ពីអ្វីខ្លះដល់អ្នក?
- កូនគេងភ្ញាក់ៗ ឬកន្ត្រាក់ ៖ អាចឃើញយ៉ាងច្បាស់ ក្នុងអំឡុង២-៣ខែដំបូង។ វាកើតពីប្រព័ន្ធខួរក្បាលដែលធ្វើការមិនទាន់ពេញលក្ខណៈ ទើបប្រព័ន្ធប្រសាទស្វ័យប្រវត្តិ ធ្វើការដោយក្មេងមិនបានតាំងចិត្ត។ ដូច្នេះ នៅពេលមានអ្វីមកប៉ះទង្គិចដល់ក្មេង ក៏អាចកើតអាការភ្ញាក់ ឬកន្ត្រាក់ខ្លួនតិចតួច។ លើសពីនេះ ក្មេងនៅមានអាការភ្ញាក់មួយអំឡុងពេលទៀត គឺប្រមាណ៦ខែដល់១ខួប មានអាការស្រែកមមើ កិកកុក វាយដៃវាយជើង ទាំងដែលភ្នែកបិទជិត រហូតពេលខ្លះ ឪពុកម្តាយបារម្ភ ព្រោះទោះចង់ដាស់ ក៏ពិបាកធ្វើដែលវាជារឿងប្រក្រតីក្នុងអំឡុងវ័យនេះ ដូច្នេះមិនគួរបារម្ភឡើយ។ សម្រាប់ផ្នែកវេជ្ជសាស្ត្រ ការគេងភ្ញាក់កន្ត្រាក់មិនបានកើតចំពោះក្មេងគ្រប់គ្នាទេ និងមិនជះឥទ្ធិពលចំពោះការស្វែងយល់ ឬការវិវឌ្ឍរបស់ក្មេងអ្វីឡើយ។ ប្រសិនមិនចង់ឱ្យកូនគេងភ្ញាក់កន្ត្រាក់ ក៏មិនគួរមានអ្វីដែលប៉ះពាល់កូន ដូចជាសំឡេងឮ ឬបើកភ្លើងភ្លឺខ្លាំងពេក។
- កូនគេងស្រមុក ៖ តែងជួបប្រទះច្រើនចំពោះទារកទើបនឹងកើត ឬគេងលក់ហើយមាន សំឡេងក្រឺតក្រតៗ។ ភាគច្រើន ឪពុកម្តាយប្រាប់ថា ជារឿងប្រក្រតី និងតែងមានមូលហេតុពាក់ព័ន្ធនឹងប្រព័ន្ធផ្លូវដង្ហើមដែលវិវត្តខុសប្រក្រតី។ បញ្ហាការគេងស្រមុកដែលធ្ងន់ធ្ងរ អាចជួបប្រទះចំពោះក្មេងដែលមានអាយុចាប់ពីមួយខួបឡើង ទៅនិងជះឥទ្ធិពលដល់ការវិវឌ្ឍ និងការលូតលាស់បាន។ ចំណែកការស្រមុកដែលមិនធ្ងន់ធ្ងរ អាចមានមូលហេតុពីសាច់ដុំយារ ដែលជាលក្ខណៈចំពោះបុគ្គលមួយចំនួនប៉ុណ្ណោះ មិនមានគ្រោះថ្នាក់ និងមិនប៉ះពាល់ចំពោះការវិវឌ្ឍរបស់កូនឡើយ។
- កូនគេងបិទភ្នែកមិនជិត ឬភ្នែកទន្សាយ ៖ ការគេងដោយត្របកភ្នែកបិទមិនជាប់ ជារឿងធម្មជាតិរបស់មនុស្សម្នាក់ៗ និងមិនមានការរាំងស្ទះ ឬរារាំងការយល់ដឹងរបស់ក្មេងទេ។
- កូនគេងញញឹមផ្អែមល្ហែម ឬមុខពេប ៖ ការចងចិញ្ចើមខណៈគេងលក់ ក្មេងអាចធ្វើមុខមាត់ផ្សេងៗ ជឿជាក់ថា ជាលទ្ធផលពីគំនិត និងទម្លាប់ប្រក្រតីរបស់ក្មេងច្រើនជាង។ ប្រសិនកូនអារម្មណ៍ល្អ ក៏អាចញញឹមចេញមកបាន។
- សង្កេតថាកូនគេងលក់ឬទេ ៖ ឪពុកម្តាយមួយចំនួនតែងយល់ថា ក្មេងគេងលក់ស្កប់ និងគេងស្ងៀមៗ មិនកម្រើកខ្លួន។ ប៉ុន្តែផ្នែកវេជ្ជសាស្ត្រជឿថា ក្មេងដែលគេងមមើកម្រើកខ្លួន ឬបញ្ចោញសំឡេងអំឡុងពេលគេង តែមិនបានភ្ញាក់ ក៏នៅចាត់ទុកថា ជាក្មេងដែលគេងលក់ស្កប់។ អ្នកអាចដឹងថា ក្មេងគេងលក់ស្កប់ ឬអត់បាន គឺមើលនៅពេលក្មេងក្រោកពីគេង ដោយភាពស្រស់ស្រាយ រួសរាយរាក់ទាក់ ខុសពីក្មេងដែលគេងលក់មិនគ្រប់គ្រាន់ ដែលតែងរករឿង”