កីឡាករ Christino Ronaldo ជាកីឡាករបាល់ទាត់លំដាប់ពិភពលោក ដែលមជ្ឈដ្ឋានទូទៅភាគច្រើនស្គាល់ឈ្មោះតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ រូបនេះ។
ការជោគជ័យក្នុងអាជីពរបស់ Ronaldo ដែលមានអ្នកគាំទ្រជាច្រើន នៅជុំវិញពិភពលោក ហើយឈ្មោះរបស់គេតែងមានវត្តមានមិនដាច់នៅលើទំព័រសារព័ត៌មាន និងបណ្តាញអ៊ីនធើរណេត។ ទោះបីជាយ៉ាងណាក្តី នៅតែមានរឿងរ៉ាវអាថ៌កំបាំងជាច្រើនពីជីវិតរបស់កីឡាកររូបនេះ ដែលអ្នកគាំទ្រមួយចំនួនអាចមិនបានដឹង។
- Ronaldo ស្ទើរតែបានទៅលេងនៅក្លឹប Barcelona
លោក Laporta ជាប្រធានក្លឹប Barcelona កាលពីឆ្នាំ2003-2010 បានឱ្យដឹងថា លោកធ្លាប់បានដាក់សំណើទិញ Ronaldo ក្នុងតម្លៃជាង22លានដុល្លារ ទៅកាន់ភ្នាក់ងារកីឡាកររូបនេះ នៅឆ្នាំ2003 ប៉ុន្តែក្លឹប Barcelona ទិញបានកីឡាករ Ronaldinho, Marquez និង Quaresma រួចហើយមិនអាចទិញកីឡាករផ្សេង បានទើបធ្វើឱ្យ Ronaldo របូតទៅក្នុងដៃ Man Utd ហើយចុងក្រោយក្លាយជាគូប្រជែងរបស់ Barcelona នៅ Real Madrid
2.Ronaldo ត្រូវមិត្តរួមក្រុមដាក់រហស្សនាមថា “ក្មេងរំអួយ”
Ricardo Santos ដែលជាមិត្តស្លាប់រស់របស់ Ronaldo ធំធាត់នៅលើកោះ Madeira ជាមួយគ្នា បានប្រាប់ថា កាលលេងឱ្យក្រុមយុវជន Andorinha កីឡាករ Ronaldo ត្រូវមិត្តរួមក្រុមហៅថា “ក្មេងរំអួយ” ព្រោះគេចូលចិត្តយំននៀលដី ពេលក្រុមរបស់គេចាញ់ ឬក៏មិត្តរួមក្រុមមិនប៉ះបាល់ឱ្យ។
3. បំបែកកំណត់ត្រា Diego Maradona ពេលមកលេងនៅក្លឹបដំបូង Real Madrid
Real Madrid បានទិញ Ronaldo ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក 104លានដុល្លារ ពីក្លឹប Man Utd កាលពីឆ្នាំ2009។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបំបែកកំណត់ត្រាមួយរបស់ Maradona គឺមានអ្នកគាំទ្រចូលស្វាគមន៍8ម៉ឺននាក់។ កាលពីឆ្នាំ1984 ចំណែកលោក Maradona មានអ្នកគាំទ្រប្រមាណ75000នាក់។
4. គាត់ស្ទើរតែបោះបង់អាជីពបាល់ទាត់ ដោយសារជំងឺ
អាយុ15ឆ្នាំ Ronaldo មានជំងឺបេះដូងលោតមិនប្រក្រតី គឺលោតញាប់ខុសពីមនុស្សធម្មតា បណ្តាលឱ្យគ្រូពេទ្យព្រួយបារម្ភខ្លាចរូបគេមិនអាចលេងបាល់បន្ត តែយ៉ាងណា គ្រប់យ៉ាងវិលមករកភាពល្អប្រសើរឡើងវិញ ពេលគាត់ទទួលការវះកាត់បានដោយជោគជ័យ ហើយអាចលេងបាល់តទៅទៀត។
5. Ronaldo មិនចូលចិត្តលេខ7
ឈ្មោះ CR7 ត្រូវបានគេស្គាល់ថាជារហស្សនាមរបស់ Ronaldo ដោយសារជាលេខប្រចាំត្រកូលរបស់គេនៅ Man Utd, Real Madrid និង Juventus តាមពិតទៅ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មិនចូលចិត្តលេខ7នោះទេ។ Ronaldo ធ្លាប់បានសុំពាក់អាវលេខ28 នៅក្លឹប Man Utd ជាលេខដែលខ្លួនពាក់នៅក្លឹប Lisbon ប៉ុន្តែលោក Sir Alex Ferguson បានមើលឃើញពីសមត្ថភាពរបស់យុវជនរូបនេះ ហើយបានប្រគល់លេខ7 ដែលជាលេខវីរបុរសល្បីៗរបស់ Man Utd ដូចជា George Best, Eric Cantona និង Beckham ធ្វើឱ្យ Ronaldo ស្រឡាញ់លេខ 7 ចាប់តាំងពីពេលនោះមក៕