សម្រាប់រដូវកាលដោះដូរកីឡាករ នៅខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ក្លឹបបិសាចក្រហម Man Utd គ្រោងចំណាយលុយ១០៧លានផោន ស្មើនឹងជាង១៣៩លានដុល្លារ តាមប្រមាញ់ខ្សែប្រយុទ្ធ Paulo Dybala ពីក្លឹបសេះបង្កង់ Juventus។
ទោះជាយ៉ាងណាក្តី ក្លឹបបិសាចក្រហម Man Utd ទំនងជាពិបាកក្នុងការលួងលោមយកកីឡាកររូបនេះ មកកាន់ទឹកដីអង់គ្លេសណាស់ ខណៈ Dybala ចង់ទៅលេងឱ្យ Real Madrid ជាង។
ខ្សែប្រយុទ្ធរូបនេះ ត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona តាមទិញអស់រយៈពេលជាយូរមកហើយ ដើម្បីចាប់ដៃគូជាមួយខ្សែប្រយុទ្ធ Lionel Messi។
ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទិន រូបនេះ បានផ្លាស់មកលេងនៅ Juventus កាលពីឆ្នាំ២០១៥ ហើយបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅទីនោះ ក៏ដូចជាក្នុងតំបន់អឺរ៉ុបទាំងមូលផងដែរ។
នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៥២គ្រាប់ ក្នុងការបង្ហាញវត្តមាន១០០ប្រកួត និងជួយឱ្យ Juventus ឈ្នះពានរង្វាន់ Italy Serie A ៣រដូវកាលជាប់គ្នាៗចុងក្រោយ៕