បន្ទាប់ពីដឹងថា ក្លឹបតោខៀវ Chelsea ចាប់អារម្មណ៍ចង់បានកីឡាករខ្សែការពារ Daniele Rugani ឥឡូវនេះ ក្លឹបសេះបង្កង់ Juventus គ្រោងនឹងបន្តកុងត្រាថ្មីរយៈពេលយូរដល់កីឡាកររូបនេះ ដើម្បីបញ្ចប់ក្តីសង្ឃឹមរបស់ក្លឹបតោខៀវ Chelsea។
ក្លឹបជើងឯក Italy Serie A ចង់រក្សាកីឡាករនេះនៅក្នុងទឹកដីអ៊ីតាលី ហើយភ្នាក់ងាររបស់កីឡាករ ក៏បានបញ្ជាក់ដែរថា ពួកគេមិនព្រមទទួលយកសំណើសុំទិញរបស់ក្លឹប Chelsea ទេ។
នេះគឺជាលើក២ហើយ ដែលលោក Maurizio Sarri ចង់បានកីឡាករ Rugani ប៉ុន្តែក្លឹប Juventus ព្យាយាមរក្សាកីឡាកររូបនេះ បើទោះជាទិញបានកីឡាករ Leonardo Bonucci ពីក្លឹប Milan ក៏ដោយ។
បន្ទាប់ពី Juventus បិទទ្វារក្លឹប Chelsea ត្រូវបង្វែរទិសដៅទៅរកកីឡាករផ្សេងទៀត។
កីឡាករ David Luiz និង Antonio Rudiger មិនទាន់ធ្វើឱ្យលោក Maurizio Sarri មានទំនុកចិត្តគ្រប់គ្រាន់នៅឡើយទេ សម្រាប់ប្រព័ន្ធថ្មី ៤-៣-៣។
ខ្សែការពារ Rugani វ័យ២៣ឆ្នាំ ធ្លាប់បង្ហាញវត្តមានឱ្យក្លឹប Juventus បានចំនួន៥៤ប្រកួត និងស៊ុតបាល់បាន៤គ្រាប់៕