Monday, July 7, 2025
Homeកីឡាអន្ដរជាតិការសងសឹករវាង Pacquiao និង Floyd ត្រៀមនឹងកើតឡើង

ការសងសឹករវាង Pacquiao និង Floyd ត្រៀមនឹងកើតឡើង

យោងតាមប្រភពព័ត៌មានពី The Sun ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២១០៨ បានឱ្យដឹងថា កំពូលអ្នកប្រដាល់អាស៊ី Many Pacquiao នឹងប្រាប់ឱ្យដឹងលម្អិតពីគម្រោងសងសឹកជាមួយអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather ក្នុងសប្តាហ៍នេះ។

ជួបជាមួយអ្នកសារព័ត៌មានកាលពីម្សិលមិញ អ្នកប្រដាល់ហ្វីលីពីន ថ្លែងថា “វានឹងក្លាយជាការប្រកួតដ៏ធំ។ ពេលដែលខ្ញុំនឹង Floyd ជួបគ្នានៅប្រទេសជប៉ុន អ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង។ Floyd Mayweather ប្រាប់ខ្ញុំថា Easy fight, easy fight។ ខ្ញុំប្រាប់វិញថា មកឡើងរេញម្តងទៀត”។

លើបណ្តាញសង្គម Instagram របស់ Floyd Mayweather ក៏បានប្រកាសដែរថា គេនឹងត្រឡប់ពីចូលនិវត្តន៍វាយជាមួយ Pacquiao ម្តងទៀត។

អ្នកប្រដាល់ទាំង២ បានជួបគ្នាផ្ទាល់ក្នុងកម្មវិធីប្រគំតន្ត្រីក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ កន្លងទៅ ព្រមទាំងបោះពាក្យសម្តីឱ្យគ្នាទៅវិញទៅមកទៀតផង។ ៣ឆ្នាំមុន ពួកគេធ្លាប់ប្រកួតជាមួយគ្នាម្តងហើយក្នុងទីក្រុង  Las Vega កាលនោះ Pacquiao ចាញ់ទាំងមិនអស់ចិត្ត៕

RELATED ARTICLES