Monday, July 7, 2025
Homeកីឡាអន្ដរជាតិBarcelona លុត PSV យ៉ាងចាស់ដៃក្នុងទឹកដី Messi ស៊ុតចូល៣គ្រាប់

Barcelona លុត PSV យ៉ាងចាស់ដៃក្នុងទឹកដី Messi ស៊ុតចូល៣គ្រាប់

ក្នុងព្រឹត្តិការណ៍ប្រកួតបើកឆាក Champion  League រដូវកាល២០១៨-២០១៩ ក្លឹបអ្នកមានបុណ្យ Barcelona បានបើកទ្វារពហុកីឡដ្ឋាន Camp Nou ទទួលក្រុម PSV ដោយយកឈ្នះក្នុងលទ្ធផល៤ទល់នឹង០ ។

នៅតង់ទី១ កីឡាករ Nick Viergever របស់ PSV បានធ្វើឲ្យមានកំហុស ហើយត្រូវកីឡាករ Messi ស៊ុតបាល់ Free Kick ចូល១គ្រាប់ នាទី៣២។

បន្ទាប់មកនៅតង់ទី២  កីឡាករ Dembele បានស៊ុតចូលទី នៅនាទី៧៥ ក្នុងលទ្ធផល២ទល់នឹង០ ហើយនាទី៧៥ កីឡាករ Messi បានស៊ុតចូលបាន១គ្រាប់ទៀត ក្នុងលទ្ធផល៣ទល់នឹង០ ស្រាប់តែនាទី៧៩ កីឡាករ Samuel Umtiti បានធ្វើឲ្យមានកំហុសជាលើកទី២ អាជ្ញាកណ្តាលក៏បានឲ្យកាតក្រហម។

ដោយឡែក នៅនាទី៨៧ កីឡាករ Messi បានស៊ុតចូលទី ថែម១គ្រាប់ទៀត សរុបមក កីឡាករ Lionel Messi បានរកគ្រាប់Hat-Trick ឲ្យក្លឹប Barcelona ក្នុងថ្ងៃបើកឆាក៕

RELATED ARTICLES