ទីក្រុងសាប់ប៉ូរ៉ូ (Sapporo) របស់ប្រទេសជប៉ុន នឹងមិនចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះសម្រាប់ការប្រកួតអូឡាំពិករដូវរងា ២០២៦ បន្ទាប់ពីមានការរញ្ជួយដីកាលពីពេលថ្មីនេះ នៅកោះហុកកៃដូ។ នេះបើយោងតាមប្រភពព័ត៌មានពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានប្រកាសកាលពីថ្ងៃចន្ទ។
គណៈកម្មាធិការដដែលនេះ បានឱ្យដឹងទៀតថា “ទីក្រុងសាប់ប៉ូរ៉ូ អាចដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣០”។
គួរបញ្ជាក់ដែរថា មុននេះមានគ្រោះរញ្ជួយដីនៅកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន បានសម្លាប់មនុស្ស៤៤នាក់ និងជាង៦០នាក់រងរបួស។
ជាមួយគ្នានេះដែរ OIC ក៏បានសម្តែងការសោកស្តាយចំពោះទីក្រុងសាប់ប៉ូរ៉ូ ដែលប្រកាសដកខ្លួនចេញពីការដេញថ្លៃធ្វើម្ចាស់ផ្ទះធ្វើការប្រកួតអូឡាំពិករដូវរងា ២០២៦ តែក៏បានលើក ទឹកចិត្តឱ្យមានការដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក នៅឆ្នាំ២០៣០៕