Saturday, July 5, 2025
Homeព័ត៌មានជាតិទាំងមនុស្សទាំងម៉ាសុីន ធ្លាក់ចូលទឹក ៣ម៉ោងទើបរាវរកឃើញ

ទាំងមនុស្សទាំងម៉ាសុីន ធ្លាក់ចូលទឹក ៣ម៉ោងទើបរាវរកឃើញ

ខេត្តកណ្តាល ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៨និង២០នាទី ព្រឹកមិញនេះ មានហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង នៅពេលបងប្អូនប្រុស២នាក់ បានចេញទូកទៅរាយមង ពេលនោះអាវជនរងគ្រោះជាបង បានរុំជាប់នឹងម៉ាសុីនទូក បោកចូលទឹកលង់ស្លាប់ភ្លាមៗ ហេតុការណ៍នេះកើតឡើងនៅចំណុចក្នុងទន្លេបាសាក់ ភូមិឬស្សីស្រុក ឃុំខ្ពប​ ស្រុកស្អាង។

ជនរងគ្រោះដែលលង់ទឹកស្លាប់ជាបង មានឈ្មោះទូច ណាវីន ភេទប្រុស អាយុ១៨ឆ្នាំ ចំណែកប្អូនប្រុស មានឈ្មោះទូច ដាវីត ភេទប្រុស អាយុ១៦ឆ្នាំ។ បងប្អូនទាំង២ រស់នៅភូមិឃុំខាងលើ។

តាមប្រភភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះបានបបួលប្អូនប្រុស ឈ្មោះទូច ដាវីត ចេញទូកម៉ាសុីនទៅរាយមង ពេលទូកចេញបានចម្លាយ៣០ម៉ែត្រ ស្រាប់តែអាវរបស់ជនរងគ្រោះរុំជាប់ជាមួយម៉ាសុីន ក៏ធ្លាក់ទាំងមនុស្ស និងម៉ាសុីនចូលទឹកតែម្តង។ ពេលឃើញបងប្រុសធ្លាក់ក្នុងទឹក ប្អូនប្រុសបានត្រឡប់ទូកមកច្រាំងវិញ ហើយស្រែកហៅប្រជាពលរដ្ឋឲ្យជួយបងប្រុស តែរកមិនឃើញ។

បន្ទាប់ពីប្រជាពលរដ្ឋរកមិនឃើញ ក្រុមគ្រួសារបានជួលជនជាតិចាម ឲ្យជួយរាវរក រយៈពេល៣ម៉ោង ទើបរកឃើញសាកសព ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះអន្តាគមន៍។

សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ ណិងធ្វើកោសល្យវិច័យសាកសព ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន ព្រោះនៅលើខ្លួនសាកសពពុំមានស្នាមរបួសអ្វីដែលគួរឲ្យកកត់សម្គាល់នោះទេ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES