Friday, July 4, 2025
Homeព័ត៌មានជាតិពូម៉ូតូឌុប ស្រីស្អាតឲ្យចាំមួយភ្លែត ហៅគ្នាធ្វើសុីតែម្តង

ពូម៉ូតូឌុប ស្រីស្អាតឲ្យចាំមួយភ្លែត ហៅគ្នាធ្វើសុីតែម្តង

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវស្រីស្អាតហៅម៉ូតូឌុបជិះ លុះធ្វើដំណើរទៅកន្លែងស្ងាត់ ក៏ប្រាប់ម៉ូតូឌុបឱ្យចាំមួយភ្លែត ចាំនាងទៅយកលុយមកឱ្យ ស្រាប់តែបន្តិចក្រោយមក ក៏លេចមុខជនសង្ស័យជាបក្ខពួកចំនួន២នាក់ បានព្រួតគ្នាយកដាវកាប់ទៅលើបុរសជាអ្នករត់ម៉ូតូឌុបជាច្រើនដាវ បណ្តាលឱ្យរងរបួសធ្ងន់ រួចក៏ប្លន់យកម៉ូតូទៅបាត់។

ហេតុការណ៍ស្រីស្អាតធ្វើធ្នាក់ហៅម៉ូតូឌុបជិះ នាំយកទៅឱ្យបក្ខពួកកាប់ប្លន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវទំនប់៧០ ចំណុចជិតផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

បុរសរងគ្រោះមានឈ្មោះកន នាង អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនមាន និងមានស្រុកកំណើតនៅភូមិកំពង់រាប ឃុំកំពង់ស្តី ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ និងបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ១ ដើម្បីស្វែងរកមុខសញ្ញា និងតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES