Saturday, July 5, 2025
Homeព័ត៌មានជាតិបានសម្រេច៤ដង ម្តាយនួនល្អងប្តឹង ក្រែងអូននិងបងព្រមព្រៀងគ្នា?

បានសម្រេច៤ដង ម្តាយនួនល្អងប្តឹង ក្រែងអូននិងបងព្រមព្រៀងគ្នា?

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានទាក់ទងស្គាល់គ្នាជាមួយក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ (អនីតិជន) រហូតបង្កើតជាចំណងស្នេហ៍ទទួលយកគ្នាជាសង្សារ លុះក្រោយមក ខាងប្រុសក៏បានបបួលស្រីស្នេហ៍របស់ខ្លួនទៅដើរលេង រួចក៏លួងលោមរួមរ័កជាមួយគ្នារហូត ដល់បានសម្រេចដល់ទៅ៤ដង ទីបំផុត ម្តាយខាងស្រីដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើនាំយកទៅចាត់ការតាមច្បាប់។

ករណីយុវជនកំហូចល្បួងកូនស្រីគេទៅរួមរ័ករហូតដល់ទៅ៤ដងនេះ បានកើតឡើង តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ លុះមកដល់វេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យជាប់ នៅចំណុចភូមិមិត្តភាព សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

យុវជនដែលលួងលោមកូនស្រីគេទៅរួមរ័ក រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះថុង ចាន់នី អាយុ២២ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែកក្មេងស្រីរងគ្រោះ ស្ថិតក្នុងវ័យជាអនីតិជននៅឡើយ និងមានលំនៅក្នុងក្រុងប៉ោយប៉ែត។

ក្រោយចាប់ខ្លួន ជនសង្ស័យឈ្មោះថុង ចាន់នី បានឆ្លើយបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះបានចំនួន៤ដងប្រាកដមែន តែការរួមភេទនោះ សុទ្ធតែមានការព្រមព្រៀងគ្នា។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES