Friday, July 4, 2025
Homeព័ត៌មានជាតិដើរក្បែរបង្គោលហាលខោអាវសោះ ស្លាប់កើតដែរ

ដើរក្បែរបង្គោលហាលខោអាវសោះ ស្លាប់កើតដែរ

ខេត្តរតនៈគិរី ៖ ក្មេងប្រុសតូចម្នាក់ កំពុងដើរលេងនៅក្បែរបង្គោលឈើសម្រាប់ចងខ្សែ ធ្វើជាស្នួលហាលខោអាវ ស្រាប់តែត្រូវសសរឈើមួយដើមនោះ បានបាក់ដួលរលំមកសង្កត់ពីលើ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិល្អឺនកាំងមិស ឃុំអូរជុំ ស្រុកឃុំអូរជុំ។

ក្មេងប្រុសរងគ្រោះដែលត្រូវបង្គោលស្នួហាលខោអាវរលំសង្កត់ពីលើស្លាប់ មានឈ្មោះសុខ នុត អាយុ៦ឆ្នាំ ជាជនជាតិទំពួន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើកោសលវិច័យ រួចប្រគល់សាកសពឱ្យទៅអាណាព្យាបាល យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES