Friday, July 4, 2025
Homeព័ត៌មានជាតិកូនកំលោះធ្លាក់យន្តហោះស្លាប់ កូនក្រមុំស្លៀកឈុតអាពាហ៍ពិពាហ៍ម្នាក់ឯង

កូនកំលោះធ្លាក់យន្តហោះស្លាប់ កូនក្រមុំស្លៀកឈុតអាពាហ៍ពិពាហ៍ម្នាក់ឯង

យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា ស្ត្រីឥណ្ឌូណេស៊ីម្នាក់ បានសម្រេចក្តីស្រមៃចុងក្រោយរបស់ខ្លួន ដោយថតរូបរៀបការតែម្នាក់ឯង បន្ទាប់ពីគូដណ្តឹងរបស់នាង បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះ ក្រុមហ៊ុន Lion Air កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។

តាមគម្រោង នាងអ៊ីនតាន់ ស៊ីយ៉ារី និងលោករីយ៉ូ ណាន់ដា ប្រាតាម៉ា ត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្តែអកុសល កូនកំលោះបានស្លាប់បាត់បង់ជីវិត ក្នុងអំឡុងពេលដែលលោកជិះយន្តហោះប៊ូអ៊ីង៧៣៧ ត្រឡប់មកផ្ទះវិញ ដើម្បីរៀបអាពាហ៍ពិពាហ៍ ក៏ប៉ុន្តែយន្តហោះក៏បានធ្លាក់ចូលទៅក្នុងសមុទ្រ ដែលបានសម្លាប់មនុស្សទាំងអស់១៨៩នាក់។

នាងអ៊ីនតាន់ ស៊ីយ៉ារី មានអារម្មណ៍តក់ស្លុតនៅពេលដែលទទួលដំណឹងថា គូដណ្តឹងរបស់នាងបានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ ទោះជាយ៉ាងណាក្តី ស្ត្រីវ័យក្មេងរូបនេះនៅតែចង់សម្រេចក្តីប្រាថ្នារបស់គូដណ្តឹង តាមរយៈការស្លៀកឈុតអាពាហ៍ពិពាហ៍ និងពាក់ចិញ្ចៀន។

នាងបាននិយាយថា “អូននៅតែញញឹមដើម្បីបង អូននឹងមិនសោកសៅឡើយ។ អូនត្រូវតែធ្វើខ្លួនឱ្យរឹងមាំ ដូចអ្វីដែលបងធ្លាប់ប្រាប់អូនពីមុន”។

គួររំលឹកថា យន្តហោះប៊ូអ៊ីង៧៣៧ របស់ក្រុមហ៊ុនអាកាសចរ Lion Ari បានធ្លាក់ចូលសមុទ្រឥណ្ឌូណេស៊ី ក្រោយពីហោះហើរបាន១៣នាទី និងឆក់យកជីវិតអ្នកដំណើរ១៨៩នាក់៕

RELATED ARTICLES