Friday, July 4, 2025
Homeព័ត៌មានជាតិប្រពន្ធធ្វើបែបនេះតែ៣ថ្ងៃ ប្តីកាន់តែខ្លាំងលើសដើម រហូតចងកសម្លាប់ខ្លួន

ប្រពន្ធធ្វើបែបនេះតែ៣ថ្ងៃ ប្តីកាន់តែខ្លាំងលើសដើម រហូតចងកសម្លាប់ខ្លួន

ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨  មានករណីភ្ញាក់ផ្អើល ដោយសារតែបុរសម្នាក់តែងផឹកស្រាជាប់ជាប្រចាំ រហូតដល់ក្លាយជាមនុស្សប្រមឹក ហើយឱ្យតែផឹកស្រវឹង តែងរករឿងឈ្លោះប្រកែក ដេញវាយប្រពន្ធកូន រហូតដល់ស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏សម្រេចចិត្តចុះចោលផ្ទះអស់រយៈពេល៣ថ្ងៃ ស្រាប់តែបុរសជាប្តីឈឺចិត្តស្អិតទ្រូង ផឹកស្រាកាន់តែខ្លាំងលើសដើម លុះស្រវឹង ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្រោមផ្ទះ ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះវ៉ាន់ ធេន អាយុ៣៦ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះម៉ៅ រ៉េន អាយុ៤២ឆ្នាំ និងមាន លំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដមែន ដោយប្រើខ្សែភ្លើងចងកភ្ជាប់នឹងធ្នឹមខាងក្រោមផ្ទះ បណ្តាលឱ្យដាច់ខ្យល់ស្លាប់។ មូលហេតុដោយសារតែជនរងគ្រោះគឺជាមនុស្សញៀនស្រា ណាមួយតូចចិត្តនឹងរឿងប្រពន្ធចុះចោលផ្ទះ តាមហៅ មិនព្រមត្រឡប់មករួមរស់ជុំគ្នាវិញ  ក៏សម្រេចចិត្តគិតខ្លីបែបនេះតែម្តង។

សាកសពជនរងគ្រោះ  ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES