Friday, July 4, 2025
Homeព័ត៌មានជាតិអ្នកភូមិប្រញាប់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារគាត់ខឹងប្តី

អ្នកភូមិប្រញាប់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារគាត់ខឹងប្តី

ខេត្តរតនៈគីរី ៖ ស្ត្រីម្នាក់ព្រោះតែខឹងនឹងប្តី ចូលចិត្តដើរផឹកស្រាស្រវឹងអួទីនួ មិនគិតជួយរកស៊ីចិញ្ចឹមគ្រួសារ ក៏សម្រេចចិត្តគិតខ្លី យកថ្នាំ ពន្យាកំណើតមកលេបអស់ចំនួនជិត៣០គ្រាប់បំណងសម្លាប់ខ្លួន លុះរយៈពេលជិត១ម៉ោងក្រោយមក ជាតិថ្នាំធ្វើទុក្ខ បណ្តាលឱ្យបែកពពុះមាត់ សន្លប់ស្តូកស្តឹង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិ ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៤៥នាទីយប់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស។

ជនរងគ្រោះមានឈ្មោះក្លាន ភៀន អាយុ៣៦ឆ្នាំ ជាជនជាតិភាគតិចច្រាយ មុខរបរកសិករ និងមានកូនក្នុងបន្ទុកចំនួន៣នាក់ សព្វថ្ងៃមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយពីកើតហេតុ បុរសជាប្តី រួមនឹងបងប្អូនអ្នកជិតខាង បានប្រញាប់ដឹកស្ត្រីជាប្រពន្ធរូបនេះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាំងយប់ ដើម្បីសង្គ្រោះភ្លាមៗ។

តាមប្រភពពីក្រុមគ្រូពេទ្យបង្អែកខេត្ត បានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះពេលដឹកមកដល់មន្ទីរពេទ្យភ្លាម ត្រូវបានក្រុមគ្រូពេទ្យបូមជាតិថ្នាំ និងលាងក្រពះចេញអស់ហើយ។ ចំណែកស្ថានភាពជំងឺពេលនេះ គឺបានធូរស្រាលរួចផុតពីសេចក្តីស្លាប់ហើយ៕

RELATED ARTICLES