Friday, July 4, 2025
Homeព័ត៌មានជាតិកំពុងច្រៀងរាំសប្បាយ ម្តាយចូលទៅស្តីបន្ទោស ចេញក្រៅបាញ់ឡាន១១គ្រាប់

កំពុងច្រៀងរាំសប្បាយ ម្តាយចូលទៅស្តីបន្ទោស ចេញក្រៅបាញ់ឡាន១១គ្រាប់

ភ្នំពេញ៖ បុរសម្នាក់ បានបញ្ចេញកំហឹងបាញ់ទម្លុះកញ្ចក់ឡានខ្លួនឯង១១គ្រាប់ ព្រោះខឹងម្តាយតាមទៅដល់កន្លែងផឹកសុី ហើយបានស្តីបន្ទោសនៅមុខគេឯង បណ្តាលឲ្យបុរសរូបនេះ កើតចិត្តខឹងសម្បា ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោងជាង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នៅក្នុង​ហាង​ខារ៉ាអូខេ​យីហោ “ពិភព​រាត្រី” ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​ទួល​ស្វាយព្រៃ​ទី១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ជនបង្កមិនទាន់ស្គាល់អត្តសញ្ញានៅឡើយទេ គ្រាន់តែដឹងថា មានមុខរបរជាមន្ត្រីនគរបាល។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កបានបើករថយន្តម៉ាក Highlander ពណ៌គយ ពាក់ស្លាកលេខភ្នំពេញ 2D-3913 ចូលច្រៀងក្នុងខារ៉ាអូខេ “ពិភពរាត្រី”។ ពេលច្រៀងសប្បាយសុខៗ ស្រាប់តែមានស្ត្រីម្នាក់ ដែលគេស្គាល់ថាជាម្តាយជនបង្ក បានចូលទៅស្តីបន្ទោស ធ្វើឲ្យជនបង្កមានចិត្តខឹងសម្បាជាខ្លាមង ក៏ដើរចេញមកករៅទាញកាំភ្លើង បាញ់រថយន្តខ្លួនឯងចំនួន១១គ្រាប់ ប្តាលឲ្យធ្លុះកញ្ចក់ផ្នែកខាងមុខ។

ក្រោយពីបានបញ្ចេញកំហឹងបាញ់ផ្អើលគេឯងហើយ ទាំងម្តាយនិងជនបង្កជាកូន បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់តែរថយន្តនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុ សន្តិសុខនៅហាងខារ៉ាអូខេ “ពិភព​រាត្រី” បានរុញឡានចេញពីកន្លែងកើតហេតុ ចម្ងាយ​ប្រហែល១០០ម៉ែត្រ។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្តបង្ក៕

RELATED ARTICLES