Friday, July 4, 2025
Homeព័ត៌មានជាតិពុទ្ធោ កូនស្រីអ្នកណាទៅ??? នរណាធ្វើទារុណកម្មនាងដល់ថ្នាក់ហ្នឹង

ពុទ្ធោ កូនស្រីអ្នកណាទៅ??? នរណាធ្វើទារុណកម្មនាងដល់ថ្នាក់ហ្នឹង

ភ្នំពេញ ៖ សាកសពមនុស្សស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ស្ថិតក្នុងសភាពទទួលរងទារុណកម្មយ៉ាងឃោរឃៅ មានរបួសស្នាមពេញខ្លួន ត្រូវបានជនមិនស្គាល់មុខប្រុសស្រី២នាក់ នាំគ្នាដឹកយកមកប្លុងចោលនៅកន្លែងតម្កល់សពក្នុងបរិវេណវត្តទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

សាកសពស្ត្រីរងេគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានសម្បុរស សក់វែងស្លូតខ្មៅ មាឌល្មម កំពស់១,៥៧ សម្លៀកបំពាក់ ខោយឺតជើងវែង អាវយឺតដៃវែង។

ក្រោយទទួលបានព័ត៌មានខាងលើនេះ សមត្ថកិច្ចបានចុះមកដល់ទីតាំងតម្កល់សពក្នុងវត្តទឹកថ្លា ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព និងបានរកឃើញថា នៅដងខ្លួនសាកសពមានស្លាកស្នាមរងរបួសពេញខ្លួន ស្នាមជាំហើមពោះ កោសរលាត់ឡើងក្រមរនៅលើថ្ងាស១កន្លែង។ ស្នាមជាំហើមពោនៅលើថ្ពាល់ទាំងសងខាង ស្លឹកត្រចៀកខាងស្តាំជាំហើមពោដាច់រយៈឡើងក្រមរ ស្លឹកត្រចៀកខាងឆ្វេងជាំហើមពោ កោសរលាត់ ឡើងក្រមរ ស្នាមជាំហើមពោកោសរលាត់ឡើងក្រមរនៅដៃសងខាង ស្នាមជាំហើមពោកោសរលាត់នៅជើងទាំងសងខាង ជើងទាំងសងខាងហើម គូទលេចលាមក និងមានស្រក់ឈាមផ្នែកខាងក្រោយទៀតផង។

តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច សាកសពអាចស្លាប់ដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ ពោលគឺទទួលរងការ ធ្វើទារុណកម្មរហូតដល់ស្លាប់ ទើបគេយកមកចោលតែម្តង។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមប្រមាញ់មនុសប្រុសស្រីទាំង២នាក់ដែលដឹកសពស្ត្រីរងគ្រោះខាងលើ យក មកប្លុងចោលក្នុងវត្ត ដើម្បីសួរនាំ និងផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES