Wednesday, August 20, 2025
Homeព័ត៌មានអន្តរជាតិតុលាការហុងកុង កាត់ទោសមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ

តុលាការហុងកុង កាត់ទោសមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ

នៅក្នុងសវនាការតុលាការទីក្រុងហុងកុង សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ៩នាក់ បានសារភាពថា ពួកគេគ្មានទោសកំហុសនោះទេ។ សកម្មជនទាំង៩នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ ធ្វើឱ្យរំខានដល់សាធារណជន ដោយសារតែពួកគេបានដឹកនាំចលនាធ្វើបដិវត្តន៍ឆត្រ កាលពីឆ្នាំ២០១៤ ដើម្បីទាមទារឱ្យទីក្រុងហុងកុង អាចមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន។ ប្រសិនបើរកឃើញកំហុសមែននោះ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅទីក្រុងហុងកុង អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេល៧ឆ្នាំ។

ទាក់ទងទៅនឹងបញ្ហានេះ អង្គការលើកលែងទោសអន្តរជាតិ បានថ្លែងថា ការកាត់ទោសនេះ គឺជាករណីនយោបាយ។ ប្រជាជនហុងកុង ភាគច្រើន មានជំនឿថា ពួកគេគួរតែមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសមេដឹកនាំរបស់ពួកគេ ហេតុដូច្នេះហើយបានជាមានការទាមទារម្តងហើយម្តងទៀត ក្នុងការស្វែងរកឯករាជ្យភាព ផ្តាច់ចេញពីប្រទេសចិន តែមិនអាចធ្វើទៅរួច។

កាលពីឆ្នាំ២០១៤ ក្រុមនិស្សិត សាស្ត្រាចារ្យ និងអ្នកនយោបាយ នៅទីក្រុងហុងកុង មួយចំនួន បានប្រមូលផ្តុំគ្នាដើរតាមដងផ្លូវតវ៉ាប្រឆាំងទៅនឹងប្រទេសចិន ក្នុងការស្វែងរកឯករាជ្យភាព។ ការទាមទារនោះ ត្រូវបានគេឱ្យឈ្មោះថា បដិវត្តន៍ឆត្រ ដោយសារពួកគេបានប្រើប្រាស់ឆត្រ ដើម្បីការពារខ្លួនរបស់ពួកគេពីការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដោយអាជ្ញាធរ ដើម្បីបំបែកហ្វូងបាតុករ។ នៅពេលនោះដែរ មេដឹកនាំបាតុកម្មជាច្រើន ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ ពីបទធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណរដ្ឋ៕

RELATED ARTICLES