Thursday, July 3, 2025
Homeព័ត៌មានជាតិកូនប្រពន្ធខំជួយ តែគាត់នៅតែសម្រេចចិត្តទៅធ្វើបែបនេះដដែល

កូនប្រពន្ធខំជួយ តែគាត់នៅតែសម្រេចចិត្តទៅធ្វើបែបនេះដដែល

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង១១ និង៣៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានហេតុការណ៍បុរសវ័យចំណាស់ម្នាក់ ព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយរបស់ខ្លួន ជិត១០ឆ្នាំ ព្យាបាលមិនជា ចេះតែធ្វើទុក្ខជាប់ជាប្រចាំ ទ្រាំលែងបាន ក៏ដាច់ចិត្តគិតខ្លី ប៉ុនប៉ងសម្លាប់ខ្លួនចំនួន២ដងរួចមកហើយ តែមិនបានសម្រេចបំណងឡើយ ដោយសារតែត្រូវកូនៗជួយទាន់រហូត លុះលើកទី៣ ក៏លបលួចចងករហូតដល់ស្លាប់ដូចបំណង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល។

បុរសគិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះគឹម គុម អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍ និងប្រពន្ធកូនជនរងគ្រោះ បានធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើខ្លួនប្រាណជនរងគ្រោះគ្មានស្លាកស្នាមអ្វីទេ។ តាមការសន្និដ្ឋាន  ជនរងគ្រោះបានស្លាប់ដោយសារការធ្វើអត្តឃាតខ្លួនឯង (ចងក) ដោយប្រើខ្សែគោចងកជាប់នឹងខ្នៀបផ្ទះរហូតដល់ស្លាប់។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES