Thursday, July 3, 2025
Homeព័ត៌មានជាតិទាល់តែស្អុយរលួយ ទើបផ្អើលដល់គេឯង

ទាល់តែស្អុយរលួយ ទើបផ្អើលដល់គេឯង

ភ្នំពេញ ៖ សាកសពបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ពាក់អាវក្រណាត់ពណ៌ខៀវ ខាងក្រៅ និងពាក់អាវយឺតពណ៌ស ខាងក្នុង ស្ថិតក្នុងសភាពហើមស្អុយរលួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកនៅក្នុងប្រឡាយបឹងកំប្លោកមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចប្រឡាយបឹកកំប្លោក ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់បានជិះម៉ូតូឆ្លងកាត់កន្លែងកើតហេតុ លុះចោលភ្នែកមើលទៅក្នុងទឹកប្រឡាយ ក៏ប្រទះឃើញសាកសពខាងលើអណ្តែតក្នុងទឹកប្រឡាយក្បែរកំប្លោក ដោយសភាពសពហើមស្អុយរលួយទៅហើយ ទើបស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យជាក់ស្តែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ និងបានស្រង់យកសាកសពជនរងគ្រោះខាងលើ ឡើងមកលើគោក ដើម្បីប្រគល់ឱ្យខាងជំនាញពិនិត្យ និងធ្វើកោសល្យវិច័យរកមូលហេតុនៃការស្លាប់ឱ្យពិតប្រាកដ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមរកសាច់ញាតិជនរងគ្រោះ ដើម្បីមកទទួលយកសាកសពត្រឡប់ទៅវិញ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES