Friday, July 4, 2025
Homeព័ត៌មានជាតិចូលម៉ាស្សាជិត២ម៉ោង រត់ទាំងអាក្រាតកាយចេញមកក្រៅវិញ

ចូលម៉ាស្សាជិត២ម៉ោង រត់ទាំងអាក្រាតកាយចេញមកក្រៅវិញ

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមជ្ឈមណ្ឌលម៉ាស្សាសុខភាពមួយកន្លែង យីហោ ស្ពាញសេនធ័រ (SPINE CENTER) មានករណីបុរសវ័យចំណាស់ម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏បានទៅទៅម៉ាស្សាសម្រួលសរសៃនៅក្នុងហាងម៉ាស្សាមួយកន្លែង លុះក្រោយពីបុគ្គលិកស្រីក្នុងហាងជួយម៉ាស្សាឱ្យអស់រយៈពេលជិត២ម៉ោង ស្រាប់តែបុរសរូបនេះរត់ចេញមកក្រៅទាំងខ្លួនប្រាណ អាក្រាតននលគក និងថែមទាំងស្រែកឡូឡាចោទថា នារីម៉ាស្សាបានលួចលុយរបស់ខ្លួនចំនួន១០០ដុល្លារ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ១៩៩ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

បុរសចំណាស់ដែលចូលម៉ាស្សារួចបង្កឱ្យមានការផ្អើលឆោឡោពេញហាងនោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។ ចំណែកនារីជាបុគ្គលិកហាងម៉ាស្សា ដែលទទួលរងការចោទប្រកាន់ថា លួចលុយភ្ញៀវនោះ ក៏មិនត្រូវបានគេបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ដែលកំពុងជិះល្បាតឆ្លងកាត់ បានប្រទះឃើញ ក៏ចូលជួយអន្តរាគមន៍សួរនាំ បំណងជួយសម្របសម្រួលដែរ តែដោយសារភាគីបុរសជាភ្ញៀវរូបនោះនិយាយគ្នាមិនយល់ ព្រោះតែស្រវឹងខ្លាំងពេក ទើបសមត្ថកិច្ចក៏ចេញដំណើរល្បាតបន្តទៀតបាត់ទៅ៕

RELATED ARTICLES