ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បុរសវ័យចំណាស់ម្នាក់ បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយជាយូរឆ្នាំមកហើយ ដោយកាលឪពុកនៅក្មេង ត្រូវឪពុកចុងវាយធ្វើបាប ដោយយកកង់ឡានវាយក្បាល ទើបធ្វើឱ្យកើតមានជំងឺសរសៃប្រសាទ និងតែងធ្វើទុក្ខជាប់ជាប្រចាំ យ៉ាងតិចមួយខែធ្វើទុក្ខម្តង ហើយធ្វើទុក្ខម្តងៗ មានរយៈពេលដល់ទៅ១អាទិត្យឯណោះ ទើបបាត់ទៅវិញ លុះដោយសារតែស្ថានភាពជំងឺចេះតែ ធ្វើទុក្ខខ្លាំងពេក ទ្រាំលែងបានក៏ដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិតចោលប្រពន្ធ និងកូន៥នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចក្នុងបន្ទប់ជួល តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម៥ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះឈ្មោះ ឡាយ គ័ង អាយុ៥៨ឆ្នាំ មុខរបរសន្តិសុខនៅក្រុមហ៊ុនហ្ការូដា។ មានឈ្មោះហាក់ លាង អាយុ៥៦ឆ្នាំ មុខរបរលក់ទឹកអំពៅ មានកូនប្រុសស្រី៥នាក់ (៣នាក់រស់នៅក្នុងបន្ទប់ ២នាក់ទៀត មានគ្រួសារហើយ)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានធ្វើអត្តឃាត ដោយចងកប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តបាក់ខែង ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ៕