ខេត្តក្រចេះ ៖ ក្មេងប្រុសម្នាក់ បានធ្វើសកម្មភាពចាប់ឱបថើបប៉ុនប៉ងរំលោភក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ពេលនោះឪពុកក្មេងស្រីបានដើរតាមរក ស្រាប់តែប្រទះឃើញក្មេងប្រុសសង្ស័យខាងលើ កំពុងធ្វើសកម្មភាពឱបថើប ពោបពីលើប៉ុនប៉ងរំលោភកូនស្រីរបស់គាត់ ទើបគាត់ជាឪពុកទប់កំហឹងមិនបាន ដោយសារឃើញច្បាស់នឹងភ្នែក ក៏ស្ទុះទៅវាយដោយដៃ ទៅលើក្មេងប្រុសរូបនោះ បណ្តាលឱ្យរងរបួសបែកមាត់ និងពកក្បាល២កន្លែង រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល។
ក្មេងប្រុសដែឡជាជនសង្ស័យ មានឈ្មោះស៊ឹន ផានិត អាយុ១៣ឆ្នាំ មានលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៣ឆ្នាំប៉ុណ្ណោះ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។
ក្រោយកើតហេតុ ទាំងសមត្ថកិច្ច ទាំងក្រុមគ្រួសារក្មេងប្រុសខាងលើ បានចុះមកដល់កន្លែងកើតហេតុ លុះឃើញសភាពក្មេងប្រុសរូបនោះ មានស្នាមរបួស ក៏សម្រេចដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នួល ដោយស្ថិតក្នុងការគ្រប់គ្រងពីសាច់ញាតិជាបណ្តោះអាសន្ន និងរង់ចាំរហូតទាល់តែក្មេងប្រុសខាងលើ មានសុខភាពល្អ ទើបសមត្ថកិច្ចបន្តនីតិវិធីលើការចោទប្រកាន់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ៣ឆ្នាំ៕