Sunday, July 6, 2025
Homeព័ត៌មានជាតិខំប្រឹងខ្លាំងម្ល៉េះ ហួសសមត្ថភាពពេករហូតស្លាប់ខ្លួនឯង

ខំប្រឹងខ្លាំងម្ល៉េះ ហួសសមត្ថភាពពេករហូតស្លាប់ខ្លួនឯង

ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់ មានឈ្មោះរ៉េត ធារិទ្ធ ហៅចក់ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិ ស្វាយជ្រះ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ  ជាអ្នករកស៊ីដឹកឈើតាមម៉ូតូម្នាក់ បានបើកម៉ូតូដឹកឈើក្នុងល្បឿនយ៉ាងលឿន លុះទំនងជាដឹកធ្ងន់ខ្លាំងពេក ទើបធ្វើឱ្យរេចង្កូតដួលដោយខ្លួនឯង បណ្តាលឱ្យឈើទាំងនោះសង្កត់ជនរងគ្រោះជាអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងយប់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៩ ភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើជិះម៉ូតូ១គ្រឿង ជាប្រភេទម៉ូតូច្នៃ មានដឹកឈើជាច្រើនដុំពីក្រោយ បើកបរក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែម៉ូតូបានរេចង្កូតដួលបោកទៅនឹងថ្នល់ ធ្វើឱ្យទាំងឈើទាំងម៉ូតូ បានសង្កត់ពីលើលើជនរងគ្រោះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអធ័មភ្លាមៗតែម្តង។

ចំពោះករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា ទំនងជាដឹកឈើធ្ងន់ពេក រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES