ខេត្តរតនគិរី ៖ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រុសល្មោភកាមម្នាក់ បានលួងលោមក្មេងស្រីតូចម្នាក់ ឱ្យចូលទៅក្នុងបន្ទប់របស់ខ្លួន រួចក៏ធ្វើសកម្មភាពចាប់សម្រាតខោក្មេងស្រីរងគ្រោះ ចាប់រំលោភសេពសន្ថវៈទាំងកំរោល ស្រាប់តែភ្លាមនោះត្រូវម្តាយក្មេងស្រីរងគ្រោះតាមទាន់ ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងព័ទ្ធចាប់ជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់ នៅចំណុចផ្ទះល្វែងស្នាក់នៅរបស់កម្មករ ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ។
ជនសង្ស័យល្មោភកាម មានឈ្មោះហន ហាង អាយុ២៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះល្វែងកម្មករ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.ក អាយុ៨ឆ្នាំ រស់នៅក្នុងបន្ទុក ឪពុកម្តាយដែលជាកម្មករ ធ្វើការ និងស្នាក់នៅបន្ទប់ក្បែរគ្នាជាមួយជនសង្ស័យខាងលើ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្ឡយនជនសង្ស័យជាប់ កាលពីម៉ោង៨ព្រឹក ថ្ងៃដដែល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យល្មោភកាមឈ្មោះហន ហាង បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕