Friday, July 4, 2025
Homeព័ត៌មានជាតិអបអរសាទរ!!! ល្ខោនខោល ចូលជាបេតិកភណ្ឌពិភពលោក ជាផ្លូវការហើយ

អបអរសាទរ!!! ល្ខោនខោល ចូលជាបេតិកភណ្ឌពិភពលោក ជាផ្លូវការហើយ

ក្រោយពីមានការប្រទាញប្រទង់ដ៏ស្វិតស្វាញរវាងល្ខោនខោលកម្ពុជា និងល្ខោនខោលថៃ នៅរយៈពេលប៉ុន្មានខែកន្លងមកនេះ ពេលនេះ ល្ខោនខោលកម្ពុជា បានចូលជាបេតិកភណ្ឌពិភពលោកជាផ្លូវការហើយ នៅថ្ងៃនេះ។

យោងទៅតាមហ្វេសប៊ុករប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារអមជាមួយវីដេអូថា “កម្ពុជាអបអរសាទរដែលបានដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ​ នៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីនៅថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 2018″។

ដោយឡែកមន្ត្រីដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការនោះ មានវត្តមានលោកជំទាវភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអមដំណើរដោយមន្ត្រីជាច្រើនរូបទៀត៕

RELATED ARTICLES