Friday, July 4, 2025
Homeព័ត៌មានជាតិ១ដៃធ្លាក់ពីលើផ្ទះ ព្រោះប្រពន្ធឆ្លើយថា "ភ្លេចដាំបាយ ព្រោះរវល់ជាប់ដៃផឹក"

១ដៃធ្លាក់ពីលើផ្ទះ ព្រោះប្រពន្ធឆ្លើយថា “ភ្លេចដាំបាយ ព្រោះរវល់ជាប់ដៃផឹក”

ខេត្តក្រចេះ ៖ ករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយបុរសម្នាក់ទើបនឹងត្រឡប់មកពីធ្វើការនឿយហត់អស់កម្លាំង មកដល់ផ្ទះដើរទៅបើកឆ្នាំងបាយរកបាយហូប ឃើញឆ្នាំងទទេ លុះសួរនាំប្រពន្ធ ប្រពន្ធប្រាប់ថាភ្លេចដាំបាយ ព្រោះរវល់ជាប់ដៃផឹក ធ្វើឱ្យប្តីច្រឡោតខឹង ស្ទុះទៅដាល់ប្រពន្ធ១ដៃ បណ្តាលឱ្យធ្លាក់ពីលើផ្ទះ បោកក្បាលទៅនឹងកាំជណ្តើរបែកក្បាលរងរបួសធ្ងន់។ បណ្តាលឱ្យភ្ញាក់ផ្អើលឡើង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ។

បុរសជាប្តីឈ្មោះ ដែលវាយប្រពន្ធធ្លាក់ពីលើផ្ទះ មានឈ្មោះជា សំណាង អាយុ៣៨ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះង៉ាវ សុភក្ក័ អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធខាងលើនេះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាល។ ចំណែកបុរសជាប្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីចាត់ការតាមនីតិវិធី ដោយទុកឱ្យកូនៗដេកកូនយំអត់បាយក្រហាយទឹកពេញផ្ទះ៕

RELATED ARTICLES