Friday, July 4, 2025
Homeព័ត៌មានជាតិសង្ឃឹមថាបានគ្នាកំដរកុំឲ្យខ្លាចខ្មោច ចូលបន្ទប់ប៉ះបងថ្លៃបិសាចតណ្ហាទៀត

សង្ឃឹមថាបានគ្នាកំដរកុំឲ្យខ្លាចខ្មោច ចូលបន្ទប់ប៉ះបងថ្លៃបិសាចតណ្ហាទៀត

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ត្រីមានផ្ទៃពោះ៣ខែម្នាក់ បានដេកចាំផ្លូវប្តីមកពីរត់ម៉ូតូឌុបវិញ លុះដល់ពាក់កណ្តាលយប់នៅតែមិនទាន់ឃើញមក ធ្វើឱ្យស្ត្រីជាប្រពន្ធខ្លាចខ្មោចផង មិនហ៊ានដេកតែឯង ក៏ត្រូវបងថ្លៃប្រុសម្នាក់ ដែលស្នាក់នៅបន្ទប់ជាមួយគ្នា បានហៅឱ្យចូលមកដេកក្នុងមុងជាមួយ រួចក៏ធ្វើសកម្មភាពចាប់រំលោភប្អូនថ្លៃទាំងកំពុងមានផ្ទៃពោះ រហូតដល់បានសម្រេច នៅចំណុចក្នុងបន្ទប់ជួលរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ។

ស្ត្រីរងគ្រោះ មានឈ្មោះស.ច.ថ អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យល្មោភកាម មានឈ្មោះជា សុកល អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ មានលំនៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ។

បន្ទាប់ពីត្រូវបងថ្ងៃចាប់រំលោភរួចមក ដល់វេលាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះក៏បានយករឿងរ៉ាវនេះប្រាប់ប្តីឱ្យបានដឹង រួចក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ដើម្បីឱ្យជួយអន្តរាគមន៍ ភ្លាមៗកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់លួង សហការជាមួយជំនាញ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃដដែល រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យល្មោភកាមបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលស្ត្រីរងគ្រោះជាប្អូនថ្លៃប្តឹងចោទប្រកាន់មែន ហើយពេលនេះសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES