Friday, July 4, 2025
Homeព័ត៌មានជាតិក្រោយលែងគ្នាឲ្យមាសផងលុយផង ប្រពន្ធយកលេងល្បែងអស់ រួចតាមរករឿង ប្តីប្តឹងប៉ូលិស

ក្រោយលែងគ្នាឲ្យមាសផងលុយផង ប្រពន្ធយកលេងល្បែងអស់ រួចតាមរករឿង ប្តីប្តឹងប៉ូលិស

ភ្នំពេញ ៖ ហេតុការណ៍មួយដ៏ភ្ញាក់ផ្អើលបានកើតឡើង រវាងប្តីប្រពន្ធ២នាក់ ទើបនឹងលែងលះគ្នាបាន២ខែប៉ុណ្ណោះ ដោយភាគីប្តីបានប្រគល់ឱ្យប្រពន្ធ មាស១តម្លឹង និងលុយ១ពាន់ដុល្លារ រួចក៏មករួមរស់ជាមួយប្រពន្ធថ្មី លុះអតីតប្រពន្ធយកទៅលេងល្បែងចាញ់អស់ ក៏វិលត្រឡប់មកតាមរករឿងប្តីទារលុយថែមរហូត ជាហេតុធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់បុរសជាប្តីទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ កើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ភាគីជម្លោះខាងលើ មិនបានបញ្ជាក់ឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ស្ត្រីដែលមកបង្កជម្លោះ ត្រូវជាអតីតប្រពន្ធដើម ដែលកំពុងតាមមកទារលុយពីអតីតប្តី ដែលកំពុងរួមរស់ជាមួយប្រពន្ធក្រោយ ចំនួន១០០ដុល្លារ។

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)

 

RELATED ARTICLES