Friday, July 4, 2025
Homeព័ត៌មានជាតិស្អុយខ្លាំងពេក ដើរមើលក្នុងខ្ទម ភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ស្អុយខ្លាំងពេក ដើរមើលក្នុងខ្ទម ភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ខេត្តបាត់ដំបង ៖ សាកសពយុវជនម្នាក់ ឈ្មោះណាក់ វ៉ាន់នី អាយុ២៣ឆ្នាំ មុខរបរជាកម្មករ  ត្រូវបានគេប្រទះឃើញដេកស្លាប់ដោយមិនដឹងមូលហេតុ និងស្ថិតក្នុងសភាពហើមស្អុយរលួយទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចកូនខ្ទមស្នាក់នៅរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិ ពោធិជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុខាងលើ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសពភ្លាមៗដែរ តែមិនទាន់អាចកំណត់បានពីមូលហេតុ ដែលនាំឱ្យជនរងគ្រោះស្លាប់នៅឡើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ និងសាកសួរអំពីស្ថានភាពក្រុមគ្រួសារជនរងគ្រោះ និងសាក្សី ដែលបានដឹងឮ ព្រោះជនរងគ្រោះដេកស្លាប់ក្នុងផ្ទះម្នាក់ឯង។

សាកសពខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យអាជ្ញាធរមូលដ្ឋាន កប់ជាបណ្តោះអាសន្នសិន រង់ចាំក្រុមគ្រួសារមកទទួល និងចាត់ចែងបន្ត៕

RELATED ARTICLES