Thursday, July 3, 2025
Homeព័ត៌មានជាតិប្រពន្ធនិងកូន៤នាក់ សែនរន្ធត់ ឪពុកជួបរឿងហ្នឹង

ប្រពន្ធនិងកូន៤នាក់ សែនរន្ធត់ ឪពុកជួបរឿងហ្នឹង

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ឈ្មោះម៉ុយ សំ អាយុ៤៦ឆ្នាំ មុខរបរកសិករ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំ ក៏ចុះទៅងូតទឹកស្ទឹងក្បែរផ្ទះតែម្នាក់ឯង ស្រាប់តែអកុសល បានលង់ទឹក ស្លាប់ចោលប្រពន្ធ និងកូន៤នាក់ យ៉ាងអាណោចអធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង ទើបនាំគ្នាយកអង្រឹងស្នែងទៅសែងសពត្រឡប់មកផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង កាលពីវេលាម៉ោង៤និង១៨នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចទឹកស្ទឹងខាងលិចវត្តកោះជុំ ស្ថិតក្នុងភូមិជ័រម្កាន ឃុំត្នោតជុំ ស្រុកក្រគរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារ លង់ទឹកប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះបានផឹកស្រាស្រវឹងខ្លាំង រួចក៏ចុះងូតទឹកតែម្នាក់ឯង ទើបបណ្តាលឱ្យលង់ទឹកស្លាប់បែប នេះតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES