Thursday, July 3, 2025
Homeព័ត៌មានជាតិព័ត៌មានធ្លាក់យន្តហោះស្លាប់មនុស្សជាច្រើននាក់ លោកស្នងការបដិសេធ

ព័ត៌មានធ្លាក់យន្តហោះស្លាប់មនុស្សជាច្រើននាក់ លោកស្នងការបដិសេធ

ក្រោយពីមានព័ត៌មានភ្ញាក់ផ្អើលដែលថា មានករណីធ្លាក់យន្តហោះស្លាប់មនុស្សជាច្រើននាក់ នៅខេត្តព្រះសីហនុនៅពេលនេះ លោកស្នងការនគរបាលខេត្តព្រះសីហនុ បានចេញមុខបដិសេធនិងច្រានចោលជាបន្ទាន់។

លោកស្នងការខេត្តព្រះសីហនុ ជួន ណារិទ្

នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកស្នងការខេត្តព្រះសីហនុ ជួន ណារិទ្ធ បានបង្ហោះសារថា “ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមធ្វើការបដិសេដរាល់ពត៏មានបំពុលក្នុងសង្គមមួយចំនួនតូច នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ថា មានការធ្លាក់យន្តហោះនៅព្រលានអន្តរជាតិកងកេង គឺមិនពិតទេ។ ព្រឹកនេះ នៅព្រលាន អន្តរជាតិកងកេងមានការធ្វើសមយុទ្ធគ្រប់គ្រងគ្រោះអាសន្នជាទ្រង់ទ្រាយធំមាន កងកំលាំងចូលរួម ១៧អង្គភាពស្មើនិងចំនួន២៣៨នាក់”។

លោកស្នងការបានបន្តទៀតថា “ខ្ញុំបាទសូមធ្វើការបដិសេធ​ និងច្រានចោលព័ត៌មានថា មានយន្តហោះធ្លាក់​នៅខេត្តព្រះសីហនុ​ ខណះពេលដែលកំពុងធ្វើលំហាត់សមយុទ្ធ​គ្រប់គ្រងគ្រោះអាសន្ន​ នៅព្រលានយន្តហោអន្តរជាតិកងកេង​ ហើយនៅវេលាម៉ោង១២ជាងថ្ងៃត្រង់​ ថ្ងៃទី៣០​ ខែវិច្ឆិកានេះ​ សមយុទ្ធនោះត្រូវបានបញ្ចប់​ ពុំមានភាពមិនប្រក្រតីណាមួយឡើយ​ សូមអរគុណ”។

គួរបញ្ជាក់ថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានចាប់ផ្តើមធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំសម្រាប់គ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Airport Emergency Exercise KOE-EX18) សំដៅធ្វើការហ្វឹកហ្វឺនសាកល្បងដល់អាជ្ញាធរដែនដី ភ្នាក់ងារនានា ដែលមានការពាក់ព័ន្ធ ដើម្បីជាបទពិសោធន៍លើការជួយសង្គ្រោះជនរងគ្រោះ នៅពេលមានគ្រោះមហន្តរាយយន្តហោះ ដែលកើតឡើងជាយថាហេតុ នៅក្នុង ឬជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ៕

RELATED ARTICLES