Thursday, July 3, 2025
Homeព័ត៌មានជាតិនាងធ្វើអីបែបនេះ សំណាងហើយគេជួយទាន់ កុំអី...

នាងធ្វើអីបែបនេះ សំណាងហើយគេជួយទាន់ កុំអី…

ភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ  ស្ត្រីមេម៉ាយម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីធ្ងន់ធ្ងរ ដោះស្រាយមិនចេញ ក៏ សម្រេចចិត្តគិតខ្លី ធ្វើដំណើរឡើងមកលើស្ពាន ជ្រោយចង្វារ រួចក៏ស្ទុះលោតចូលទៅក្នុងទឹក ដោយគ្មានអ្នកណាម្នាក់ចាប់ឃាត់ទាន់ពេលវេលាឡើយ និងបានលិចចូលទឹកសន្សឹមៗទៅហើយ ប៉ុន្តែ សំណាងល្អ ត្រូវបានប្រជានេសាទនៅក្បែរ នោះ ប្រទះឃើញ ប្រញាប់ចេញទូកមកជួយ  សង្គ្រោះ ស្រង់ស្ត្រីរងគ្រោះឡើងលើគោកបាន ទាន់ពេលវេលា នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ស្ត្រីដែលគិតខ្លីរូបនេះ មិនស្គាល់អត្តសញ្ញាណនោះទេ អាយុ៣០ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនម្នាក់ និងមានលំនៅក្នុងស្រុកស្អាង ខេត្តកណ្តាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានសួរនាំស្ត្រីរងគ្រោះដែរ តែនាងគ្រាន់តែប្រាប់ថា នាងជាមេម៉ាយកូន១ រស់នៅខេត្តកណ្តាល ប៉ុណ្ណោះ រួចក៏មិនព្រមនិយាយស្តីអ្វីទាំងអស់ និងមើលទៅសភាពស្មារតី ដូចជាមិននឹងនរទាល់តែសោះ ទើបប្រញាប់ស្រាវជ្រាវ ទាក់ទៅទៅសាច់ញាតិ ស្ត្រីរងគ្រោះមកទទួលយកត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES